Khmer suport khmer cc time

សៀវភៅស្ដីពីសុន្ទរកថា និងអត្ថបទរបស់លោក ស៊ី ជីនពីង ជុំវិញការកាត់បន្ថយ និងលុបបំបាត់ភាពក្រីក្រ ត្រូវបានបោះពុម្ពផ្សាយទូទាំងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ សៀវភៅបូកសរុបអនុសាសន៍ និងទស្សនទានរបស់លោក ស៊ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្ដីពី «ការកាត់បន្ថយ និងការលុបបំបាត់ភាពក្រីក្រ» ត្រូវបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពអក្សរសិល្ប៍បក្សមជ្ឈិមចិន និងត្រូវបានដាក់ឱ្យចែកចាយនៅទូទាំងប្រទេសចិន។សៀវភៅនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍បក្សកុម្មុយនីស្តចិន ដោយបានចងក្រងនូវអត្ថបទសំខាន់ៗចំនួន ៥៥ របស់លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រលុបបំបាត់ភាពក្រីក្រ ដែលក្នុងនោះអត្ថបទមួយចំនួនត្រូវបានបោះពុម្ពផ្សាយជាសាធារណៈជាលើកដំបូង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ចាប់តាំងពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៨ នៃបក្សកុម្មុយនីស្តចិនក្នុងឆ្នាំ២០១២ គណៈកម្មាធិការមជ្ឈិមបក្សចិន ដែលមានលោក ស៊ី ជិនពីង ជាប្រធាន បានដាក់ចេញនូវគោលនយោបាយលុបបំបាត់ភាពក្រីក្រជាអាទិភាពកំពូលក្នុងរបៀបវារៈដឹកនាំរដ្ឋ និងចាត់ទុកថាជាភារកិច្ចស្នូលក្នុងការកសាងសង្គមធូរធារកម្រិតបង្គួរគ្រប់ជ្រុងជ្រោយ។

សៀវភៅនេះត្រូវបានចងក្រងដោយវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍បក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយបានប្រមូលផ្ដុំអត្ថបទសំខាន់ៗចំនួន ៥៥ របស់លោក ស៊ី ជីនពីង ស្ដីពីការកាត់បន្ថយ និងការលុបបំបាត់ភាពក្រីក្រ។ ក្នុងចំណោមអត្ថបទទាំងនេះ មានខ្លះត្រូវបានផ្សព្វផ្សាយជាសាធារណៈជាលើកដំបូង។ សុន្ទរកថា និងអត្ថបទរបស់លោក ស៊ី ជីនពីង ស្ដីពីការកាត់បន្ថយ និងការលុបបំបាត់ភាពក្រីក្រ តំណាងឱ្យសមិទ្ធផលទ្រឹស្តីដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលុបបំបាត់ភាពក្រីក្រ ហើយក៏ជាសមិទ្ធផលចុងក្រោយបំផុតក្នុងការសម្របទ្រឹស្តីប្រឆាំងភាពក្រីក្រតាមបែបម៉ាក្សនិយម ឱ្យស្របទៅនឹងបរិបទជាក់ស្តែងរបស់ប្រទេសចិន។

ឯកសារទាំងនេះផ្តល់នូវការណែនាំដ៏សំខាន់សម្រាប់ការបន្តពង្រឹង និងពង្រីកសមិទ្ធផលនៃការលុបបំបាត់ភាពក្រីក្រ ព្រមទាំងជំរុញការស្តារជនបទឡើងវិញលើគ្រប់វិស័យ វាក៏ជួយជំរុញទំនើបកម្មដែលនាំមកនូវភាពរុងរឿងរួមសម្រាប់ប្រជាជនទាំងអស់ និងរួមចំណែកកសាងពិភពលោកមួយដ៏ប្រសើរជាងមុន ដែលគ្មានភាពក្រីក្រ និងមានភាពរុងរឿងរួមគ្នា។

គួររម្លឹកថាប្រទេសចិនបានទទួលជ័យជម្នះទាំងស្រុងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងបានសម្រេចភារកិច្ចដ៏លំបាកលំបិនក្នុងការលុបបំបាត់ភាពក្រីក្រដាច់ខាត ដែលបង្កើតបានជាអព្ភូតហេតុមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ។ ក្នុងដំណើរការនេះ ប្រទេសចិនបានត្រួសត្រាយផ្លូវសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងបានបង្កើតទ្រឹស្តីប្រឆាំងភាពក្រីក្រដែលមានលក្ខណៈពិសេសបែបចិន៕

Khcct banner

អត្ថបទទាក់ទង