រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតមួយ និងជាធនាគារក្នុងស្រុកធំជាងគេបង្អស់នៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត ក្នុងការដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទានកម្រិតខ្ពស់ Canadia Mastercard World ដែលជាការបន្តពង្រឹងកិច្ចសហការជាយុទ្ធសាស្ត្រយ៉ាងរឹងមាំអស់រយៈពេល ២៦ ឆ្នាំកន្លងមកនេះ។ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ពីរូបធាតុលោហៈប្រណីត (Premium Metal) សម្រាប់បុគ្គលលំដាប់ខ្ពស់ និងអ្នកដែលនិយមធ្វើដំណើរកម្សាន្តញឹកញាប់ ប័ណ្ណឥណទាននេះរួមបញ្ចូលគ្នានូវការទទួលទូទាត់ទូទាំងពិភពលោក ជាមួយនឹងផលចំណេញ ដ៏សម្បូរបែបសម្រាប់ការធ្វើដំណើរ និងការរស់នៅទាន់សម័យ ក៏ដូចជាការផ្តល់ពិសេសរាល់ការចំណាយការចំណាយប្រចាំថ្ងៃ ព្រមទាំងប្រព័ន្ធសុវត្ថិភាពដ៏រឹងមាំ និងទំនើបបំផុត។
ប័ណ្ណឥណទាន Canadia Mastercard World បានរួមបញ្ចូលគ្នានូវបណ្តាញទូទាត់សកលដ៏ទំនើបរបស់ ក្រុមហ៊ុន ម៉ាស្ទ័រកាត និងប្រព័ន្ធអេកូស៊ីស្ទឹមក្នុងស្រុកដ៏ទូលំទូលាយរបស់ធនាគារ កាណាឌីយ៉ា ដើម្បីផ្តល់នូវភាពងាយស្រួល និងភាពបត់បែនដ៏ពិសេសលើសលប់សម្រាប់ការចំណាយប្រចាំថ្ងៃ និងការធ្វើដំណើរ។ តាមរយៈកម្មវិធីទូរស័ព្ទដៃ Canadia Bank App អតិថិជនអាចគ្រប់គ្រងប័ណ្ណដោយខ្លួនឯងគ្រប់ពេលវេលា និងទទួលបានសារជូនដំណឹងភ្លាមៗរាល់ពេលធ្វើប្រតិបត្តិការ រួមជាមួយនឹងការធានាការពារពីការក្លែងបន្លំតាមរយៈ Mastercard Zero Liability ព្រមទាំងសេវាបម្រើអតិថិជនទូទាំងពិភពលោក ២៤ម៉ោង/៧ថ្ងៃ ដែលធានានូវការការពារខ្ពស់បំផុតពីប្រតិបត្តិការក្លែងបន្លំ ឬប្រតិបត្តិការដែលគ្មានការអនុញ្ញាត។
ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដើម្បីលើកកម្ពស់បទពិសោធន៍នៃការធ្វើដំណើររបស់អតិថិជន ប័ណ្ណឥណទាន Canadia Mastercard World ផ្តល់ជូននូវបទពិសោធន៍ដ៏វិសេសវិសាល ទាំងការធ្វើដំណើរ និងការរស់នៅដ៏សម្បូរបែប។ អតិថិជនជាម្ចាស់ប័ណ្ណអាចធ្វើដំណើរប្រកបដោយភាពកក់ក្តៅ និងភាពស្ងប់ចិត្តទ្វេដង ជាមួយនឹងការធានារ៉ាប់រងការធ្វើដំណើរទូទាំងពិភពលោកដោយឥតគិតថ្លៃ ដែលមានទំហំទឹកប្រាក់រហូតដល់ ២៥០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុន តារា អុិនសួរិន ម.ក. (DARA INSURANCE PLC.) ព្រមទាំងសិទ្ធិចូលប្រើប្រាស់កន្លែងសម្រាករង់ចាំជើងហោះហើរ (Airport Lounges) យ៉ាងប្រណិតជុំវិញពិភពលោក។
លើសពីការធ្វើដំណើរ ប័ណ្ណឥណទាន Canadia Mastercard World បើកផ្លូវឆ្ពោះទៅកាន់ឯកសិទ្ធិយ៉ាងសម្បូរបែប ទាំងការទទួលទានអាហារ ការកម្សាន្ត ផ្នែកសុខភាព និងសេវាកម្មបដិសណ្ឋារកិច្ច។ អតិថិជនជាម្ចាស់ប័ណ្ណនឹងទទួលបានពិន្ទុ CanaPoints រាល់ការចំណាយ ឬទូទាត់ផ្សេងៗ តាមរយៈកម្មវិធីរង្វាន់លើកទឹកចិត្តរបស់ធនាគារ កាណាឌីយ៉ា ដែលមាននៅលើ Canadia Bank App ជាមួយនឹង អត្ថប្រយោជន៍បន្ថែមរួមមាន៖ ការទទួលបានប្រាក់ត្រឡប់មកវិញប្រចាំខែរហូតដល់ ៣០០ ដុល្លារ ការលើកលែងកម្រៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង តម្លៃពិសេសលើកញ្ចប់ថែទាំសុខភាពពីមន្ទីរពេទ្យ អ៊ីនធ័រឃែរ ឯកសិទ្ធិនៃសេវាកម្មបដិសណ្ឋារកិច្ចពី Dara Hotels Group និងការផ្តល់ជូនពិសេសៗជាច្រើនទៀតពីប្រព័ន្ធអេកូស៊ីស្ទឹមទាំងមូលរបស់ កាណាឌីយ៉ា គ្រុប។
លោក Dominic Notario នាយកប្រតិបត្តិ នៃធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា៖
«អតិថិជននាពេលបច្ចុប្បន្ន មិនត្រឹមតែស្វែងរកប័ណ្ណសម្រាប់ទូទាត់ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ចង់បានបទពិសោធន៍ដែលឆ្លើយតបទៅនឹងរបៀបរបបរស់នៅ គាំទ្រដល់ការធ្វើដំណើរ និងផ្តល់នូវតម្លៃពិតប្រាកដក្នុងជីវិតប្រចាំថ្ងៃ។ ប័ណ្ណឥណទាន Canadia Mastercard World ត្រូវបានរចនាឡើងស្របតាមតម្រូវការនេះ ដោយរួមបញ្ចូលនូវអត្ថប្រយោជន៍ធ្វើដំណើរកម្រិតខ្ពស់ ឯកសិទ្ធិសម្រាប់ការរស់នៅទាន់សម័យ អត្ថប្រយោជន៍បន្ថែមលើការចំណាយប្រចាំថ្ងៃ និងភាពងាយស្រួលពីប្រព័ន្ធអេកូស៊ីស្ទឹមដ៏ទូលំទូលាយរបស់ កាណាឌីយ៉ា គ្រុប។ ទាំងនេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់យើងខ្ញុំ ក្នុងការផ្តល់ជូននូវសេវាកម្មធនាគារដ៏ល្អឥតខ្ចោះឈានមុខគេ ដែលមិនត្រឹមតែគាំទ្រដល់សកម្មភាពប្រចាំថ្ងៃរបស់អិតិថជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្របតាមការរស់នៅ ការបំពេញការងារ និងការធ្វើដំណើរជុំវិញពិភពលោករបស់អតិថិជនយើងខ្ញុំផងដែរ។»
លោក ហ្សារ៉ាដ ជេន (Sharad Jain) នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ របស់ក្រុមហ៊ុន ម៉ាស្ទ័រកាត បានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងយើង និងធនាគារ កាណាឌីយ៉ា ជារូបភាពស្តែងចេញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្តល់ជូនដំណោះស្រាយទូទាត់ប្រាក់ ដែលកាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់ជូនដល់អតិថិជននៅប្រទេសកម្ពុជា។ យើងបានរួមបញ្ចូលបណ្តាញទូទាត់សកល និងប្រព័ន្ធសុវត្ថិភាពដ៏ទំនើបរបស់ម៉ាស្ទ័រកាត ជាមួយបណ្តាញដ៏រឹងមាំក្នុងស្រុករបស់ធនាគារ កាណាឌីយ៉ា នៅលើប័ណ្ណឥណទាន Canadia Mastercard World។ កិច្ចសហការនេះនឹងផ្តល់ជូនអតិថិជននូវទំនុកចិត្ត និងភាពបត់បែនកាន់តែខ្ពស់ក្នុងការចំណាយប្រចាំថ្ងៃ ទាំងក្នុងនិងក្រៅប្រទេស។ ក្រុមហ៊ុន ម៉ាស្ទ័រកាត នៅតែបន្តប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារ កាណាឌីយ៉ា តាមរយៈការផ្តល់ជូនដំណោះស្រាយទូទាត់ប្រាក់ដែលឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់អតិថិជននៅប្រទេសកម្ពុជា។»
អំពីធនាគារ កាណាឌីយ៉ា
បង្កើតឡើងក្នុងឆ្នាំ ១៩៩១ ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជដ៏ធំបំផុតមួយ និងជាធនាគារក្នុងស្រុកធំជាងគេបង្អស់នៅកម្ពុជា។ ជាមួយនឹងបណ្តាញសាខាចំនួន ៧០ ទូទាំងប្រទេស ធនាគារបានផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ និងបានពង្រីកវត្តមានរបស់ខ្លួនក្នុងតំបន់តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (Lao PDR) និងការិយាល័យតំណាងប្រចាំហុងកុង។ ធនាគារ កាណាឌីយ៉ា ក៏ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Euromoney ថាជា «ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្មខ្នាតធំនៅកម្ពុជា» ជាលើកទី ៤ ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.Canadiabank.com.kh ។
អំពីក្រុមហ៊ុន ម៉ាស្ទ័រកាត
ក្រុមហ៊ុន ម៉ាស្ទ័រកាត ទ្រទ្រង់ដល់សេដ្ឋកិច្ច និងបង្កើតឱកាសដល់មនុស្សប្រមាណជាង ២០០ ប្រទេស និងតំបន់ជុំវិញពិភពលោក។ រួមគ្នាជាមួយអតិថិជនរបស់យើង យើងកំពុងកសាងសេដ្ឋកិច្ចមានភាពធន់ដែលមនុស្សគ្រប់គ្នាអាចរីកចម្រើនរួមគ្នាបាន។ យើងផ្តល់នូវជម្រើសទូទាត់ឌីជីថលយ៉ាងទូលំទូលាយ ដែលធ្វើឱ្យប្រតិបត្តិការទូទាត់ប្រាក់មានសុវត្ថិភាព សាមញ្ញ ឆ្លាតវៃ និងអាចប្រើប្រាស់បាន។ យើងផ្តល់បច្ចេកវិទ្យា និងនវានុវត្តន៍រួមជាមួយនឹងភាពជាដៃគូ និងបណ្តាញរបស់យើង ផ្តល់នូវផលិតផល និងសេវាកម្មដែលដើម្បីគាំទ្រនូវសក្តានុពលរបស់អ្នកប្រើប្រាស់អាជីវកម្ម និងរាជរដ្ឋាភិបាល។