Khmer suport khmer cc time

ថៃ ត្រៀមបញ្ជូនគណៈប្រតិភូ មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅក្រុងភ្នំពេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ប្រទេសថៃ បានប្រកាសថា ខ្លួននឹងបញ្ជូនគណៈប្រតិភូក្នុងឋានៈជាសង្កេតការណ៍ មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ។

លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់នាថ្ងៃអង្គារ នេះថា ប្រទេសថៃនឹងចូលរួមក្នុងនាមជាសង្កេតការណ៍ នៃកិច្ចប្រជុំកំពូលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមក្របខ័ណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។

គួរបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាថ្ងៃទី១៤-១៦ ខែវិច្ឆិកានេះ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តារដ្ឋសមាជិកជាច្រើន រួមទាំងប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

មកទល់ពេលនេះ ក្នុងចំណោមរដ្ឋសមាជិក និងរដ្ឋសង្កេតការណ៍នៃអង្គការ LA Francophonie (OIF) ទាំង ៩០ មាន ៧៩ប្រទេសហើយបានបញ្ជាក់ពីការចូលរួម។ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិជិត ១០០០នាក់ ព្រមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពី ២០ប្រទេស (មិនរាប់បញ្ចូលមន្ត្រីអមដំណើរកម្រិតផ្សេងទៀត) និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ១២០០នាក់ ដែលបានចុះឈ្មោះយកព័ត៌មាន៕

Khcct banner

អត្ថបទទាក់ទង