Khmer suport khmer cc time

មេធាវីថៃ ដាក់លិខិតឱ្យអនុទីន បើកការស៊ើបអង្កេតលើស្ថាប័នមូលនិធិ ១២ រួមទាំងមូលនិធិរបស់ចមផ្លាំង ដែលស៊ីដាច់លុយជំនួយក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ មេធាវីរបស់ថៃម្នាក់ដែលមានឈ្មោះថា Sittra Biabangkerd ឬ ជនជាតិថៃនិយមហៅថា «មេធាវី Tum» បានដាក់លិខិតផ្លូវការជូននាយករដ្ឋមន្រ្តីថៃ លោក អនុទីន ចាន់វីរៈគុល ដើម្បីស្នើសុំឱ្យស៊ើបអង្កេតជាបន្ទាន់លើប្រតិបត្តិការរបស់មូលនិធិចំនួន ១១ (រួមទាំងមូលនិធិ Kan Chomphalang របស់ ចមផ្លាំង) និងសមាគមចំនួនមួយ ទៀត ដែលធ្វើសកម្មភាពកៀរគរប្រាក់បរិច្ចាគសង្គ្រោះបន្ទាន់ និងស៊ីដាច់លុយមូលនិធិជាច្រើនក្នុងកំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតThairath។

យោងតាមឯកសារភស្តុតាងដែលបានដាក់ជូន អាជ្ញាធរថៃ នឹងត្រួតពិនិត្យមើលថា តើអង្គការទាំងនោះបានស្នើសុំច្បាប់អនុញ្ញាតត្រឹមត្រូវតាមច្បាប់ស្តីពីការត្រួតពិនិត្យការរៃអង្គាសប្រាក់ (Fundraising Control Act) ឬយ៉ាងណា ស្ថាប័នទាំង ១២ ដែលត្រូវស្នើសុំស៊ើបអង្កេត រួមមាន៖ មូលនិធិ Kan Chomphalang Chuay Su, Khon Tuen Tham, Sukol, Yam Fao Paendin, Ruamkatanyu, Page E-Jan, Step by Step (របស់លោក Toon Bodyslam), Paweena Hongsakul, Poh Teck Tung, Phetkasem, Thai Naka (របស់លោក Ple Nakorn) និងសមាគម Sai Than Saphan Boon។

គួររម្លឹកថា ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ មូលនិធិ "Kan Chomphalang Chuay Su" (កាន់ ចមផ្លាំង ជួយប្រយុទ្ធ) ដឹកនាំដោយលោក Kan Chomphalang ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចម្បងដើម្បីជួយសង្គ្រោះជនរងគ្រោះដោយគ្រោះមហន្តរាយ ជួយជនក្រីក្រ និងតស៊ូមតិប្រឆាំងនឹងជនមានឥទ្ធិពល ក្រោមការកៀរគរប្រាក់បរិច្ចាគ និងសម្ភារពីពលរដ្ឋថៃ។ ដោយលោក ចមផ្លាំង ក៏ធ្លាប់ត្រូវបាន លោក សុនធីយ៉ា សាវ៉ាសឌី អតីតទីប្រឹក្សាប្រធានគណៈកម្មាធិការច្បាប់ថៃ បានដាក់លិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីខែមេសា ដោយស្នើសុំឱ្យបញ្ចប់ការគាំទ្រសកម្មភាពរបស់លោក «កាន់ ចមផ្លាំង » នៅតំបន់ព្រំដែនថៃ-កម្ពុជា និងស៊ើបអង្កេតការប្រើប្រាស់មូលនិធិដោយមូលនិធិ "កាន់ ចមផ្លាំង ជួយប្រយុទ្ធ" ដើម្បីធានាថាវាស្របតាមគោលបំណងដែលបានចុះបញ្ជីរបស់ខ្លួន និងស្របច្បាប់៕

Khcct banner

អត្ថបទទាក់ទង