Khmer suport khmer cc time

ក្នុងរយៈពេល៤៦ឆ្នាំ ក្រុងសិនជិន ប្រែពីទីក្រុងតូច ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំទី៤ នៅអាស៊ី និងត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ទីក្រុងសិនជិន (Shenzhen) ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងសេដ្ឋកិច្ចដ៏ល្បីល្បាញរបស់ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដោយត្រៀមបង្ហាញពិភពលោកអំពីសមិទ្ធផល នៃការផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលត្រឹមតែ ៤ទសវត្សរ៍។

បើតាមការបង្ហោះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី ម៉ៅ នីង បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ៤០ឆ្នាំ ចុងក្រោយនេះ ទីក្រុងសិនជិន បានបំប្លែងខ្លួនពីតំបន់តូចមួយដែលមានប្រជាជនត្រឹម ៣០,០០០នាក់ ឱ្យក្លាយទៅទីក្រុងទំនើប (Metropolis) ដ៏រស់រវើក ដែលមានប្រជាជនរហូតដល់ ១៨លាននាក់ ព្រមទាំងបានស្ទុះឡើងជាទីក្រុងដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតទី៤ នៅទ្វីបអាស៊ី។

គួរបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំ APEC ឆ្នាំ២០២៦ នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកាខាងមុខនេះ នៅទីក្រុងសិនជិន ត្រូវបានគេរំពឹងថានឹងក្លាយជាវេទិកាដ៏សំខាន់មួយ ក្នុងការកំណត់ទិសដៅអនាគតសេដ្ឋកិច្ច និងបច្ចេកវិទ្យានៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល៕

Khcct banner

អត្ថបទទាក់ទង