Khmer suport khmer cc time

ថៃ បាត់ទេសចរចិន ប្រមាណ ១៤% ក្រោយផ្ទុះរឿងស្កេម និងចាប់ជំរិតពលរដ្ឋចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
Kun Sombor
/

បាងកក៖ ចំនួនភ្ញៀវទេសចរចិន ដែលមកកម្សាន្តនៅប្រទេសថៃក្នុងខែតុលា ឆ្នាំ២០២៦ បានធ្លាក់ចុះ ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកត់ត្រាបានត្រឹមតែ ៣០៨,៩៤២ នាក់ប៉ុណ្ណោះ។ ការធ្លាក់ចុះនេះ ត្រូវគេមើលឃើញថាបណ្តាលមកពីការចេញការព្រមានអំពីសុវត្ថិភាពជាថ្មីពីស្ថានទូតចិនប្រចាំប្រទេសថៃ ជុំវិញបញ្ហាបណ្តាញឆបោក និងការចាប់ជម្រិត នឹងវិបត្តិទឹកជំនន់ក្នុងក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត South China Morning Post។

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ទោះបីជាដើមខែតុលាជាសប្តាហ៍សម្រាកកម្សាន្តបុណ្យជាតិចិន (Golden Week) ប៉ុន្តែការចេញសេចក្តីណែនាំអំពីសុវត្ថិភាពរបស់ស្ថានទូតចិនប្រចាំនៅទីក្រុងបាងកក កាលពីថ្ងៃទី១៦ ខែតុលា បានប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់អ្នកធ្វើដំណើរចិន។

ស្ថានទូតចិន នៅថៃ បានព្រមានពលរដ្ឋចិន និងក្រុមអ្នកបង្កើតមាតិកាអនឡាញ ឱ្យប្រុងប្រយ័ត្នចំពោះល្បិចឆបោកផ្តល់ការងារប្រាក់ខែខ្ពស់ ខណៈពលរដ្ឋចិនជាច្រើន បានបង្ហោះថ្លែងលើបណ្តាញសង្គម ដោយសម្តែងការព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាសន្តិសុខ និងរូបភាពអវិជ្ជមាននៃ «អាជីវកម្មប្រផេះ» នៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា ផ្អែកលើទិន្នន័យរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៦ ចិននៅតែជាប្រភពទីផ្សារទេសចរណ៍ធំជាងគេបង្អស់របស់ថៃ ដោយកត់ត្រាបានភ្ញៀវសរុបជាង ៤,២៤លាននាក់ (កើនឡើង ១២,៤% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន)៕

Khcct banner

អត្ថបទទាក់ទង