ភ្នំពេញ៖ ពលករខ្មែរមកពីថៃចំនួន ០៤នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយពីជំងឺកូវីដ និងមិនមានករណីឆ្លងបន្ថែមនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៣ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៥៦នាក់ (ស្រី១៥៥នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧៥ នាក់ (ស្រី៩៣នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨១នាក់(ស្រី ៦២នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៤០៣នាក់(ស្រី ១២២នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥៣នាក់ (ស្រី៣៣នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១នាក់ (ស្រី ០០នាក់) មន្ទីរពេទ្យបង្អែក បាត់ដំបង ចំនួន ០៩នាក់ (ស្រី ០៦នាក់) មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ចំនួន ៣០នាក់ (ស្រី ២០នាក់) មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ១០នាក់ (ស្រី០៥នាក់)៕

