Khmer suport khmer cc time

អាម៉េរិក ប្រកាសផ្តល់រង្វាន់ ២០លានដុល្លារ ដល់អ្នកដែលប្រាប់ទីតាំង និងព័ត៌មានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក តាមរយៈកម្មវិធី «Rewards for Justice» បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ២០ លានដុល្លារ ព្រមទាំងលទ្ធភាពជួយផ្លាស់ប្តូរទីលំនៅ សម្រាប់បុគ្គលណាដែលផ្តល់ព័ត៌មានលម្អិតអំពីទីតាំង ឧបករណ៍ និងបុគ្គលិកពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ មិនអនុវត្តតាមកាតព្វកិច្ចត្រួតពិនិត្យសុវត្ថិភាពជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) បានធ្វើឱ្យទីភ្នាក់ងារនេះបាត់បង់សមត្ថភាពនៃការតាមដាន និងស្តុកទុកនូវសមាសធាតុសំខាន់ៗ ដូចជាម៉ាស៊ីនបង្វិលល្បឿនលឿន (centrifuges) សម្រាប់ផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

បើតាម BBC បញ្ជាការដ្ឋានកណ្តាលអាម៉េរិក (Centcom) បានបង្កើតក្រុមការងារពិសេស «Iron Gate» ដែលមានមូលដ្ឋាននៅរដ្ឋ Florida ដើម្បីទប់ស្កាត់ការដឹកជញ្ជូនអាវុធ ឧបករណ៍ប្រើប្រាស់បានពីរផ្លូវ (ស៊ីវិល និងយោធា) និងប្រភពចំណូលខុសច្បាប់ឆ្លងដែនរបស់អ៊ីរ៉ង់។ Centcom បានឱ្យដឹងថា ការបិទផ្លូវសមុទ្រនាពេលកន្លងមក បានរារាំងអ៊ីរ៉ង់មិនឱ្យនាំចេញប្រេងឆៅដែលមានតម្លៃជាង ២៥ ពាន់លានដុល្លារ។

ជាមួយគ្នានេះដែរ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានគំរាមវាយប្រហារលើទីតាំងនុយក្លេអ៊ែរunderground Pickaxe Mountain របស់អ៊ីរ៉ង់។ លោក ត្រាំ បានបញ្ជាក់ថា ភាគីទាំងពីរ «កំពុងចរចាគ្នា» ហើយអ៊ីរ៉ង់ពិតជាចង់ឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរយៈពេល ៨ ខែនេះ ដោយសារការខូចខាតសេដ្ឋកិច្ច និងយោធាយ៉ាងធ្ងន់ធ្ងរ៕


Khcct banner

អត្ថបទទាក់ទង