ថៃ៖ អតីតមេបញ្ជាកងទ័ពយោធាភូមិភាគទី ២ របស់ថៃ ប៊ុនស៊ីន ផាតក្លាង បានប្រកាសថាកំពុងត្រៀមលាចាកសិក្ខាបទ (សឹក) ដើម្បីត្រឡប់ទៅបំពេញការងារវិញនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៦ ដោយនឹងបន្តតួនាទីជាទីប្រឹក្សារបស់មេបញ្ជាការកងទ័ពជើងគោកថៃ។ កាសែតថៃខាវស៊តបារាយការណ៍កាលពីល្ងាចថ្ងៃទី ៥ ខែ វិច្ឆិកា ថា«ព្រះប៊ុនស៊ីន» ដែលប្រជាជនក្នុងតំបន់ស្គាល់ថាជា «ព្រះម៉ែទ័ពគង់» (Phra Mae Thap Kung) គ្រោងនឹងលាចាកសិក្ខាបទនៅចុងខែវិច្ឆិកា ឆ្នាំ ២០២៦ បន្ទាប់ពីបានបួស និងសិក្សាធម៌វិន័យនៅវត្តព្រៃស្រីគុណារាម (Wat Pa Sri Khunaram) ក្នុងខេត្តឧដុង្គធានី (Udon Thani)។ បន្ទាប់ពីនោះ លោកនឹងត្រឡប់ទៅបំពេញតួនាទីជាទីប្រឹក្សារបស់មេបញ្ជាការកងទ័ពជើងគោកថៃ ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៦ តទៅ។