Khmer suport khmer cc time

ចិន រំលឹកខួប ១ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់នាវាផ្ទុកយន្តហោះ Fujian ឈានទៅសម្រេចសមត្ថភាពប្រយុទ្ធពេញលេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ នាវាផ្ទុកយន្តហោះ Fujian ដែលជានាវាផ្ទុកយន្តហោះទី៣ របស់ចិន និងជានាវាដំបូងគេដែលចិនផលិតដោយខ្លួនឯង ជាមួយនឹងការបំពាក់ប្រព័ន្ធរុញយន្តហោះឱ្យហោះឡើងតាមបច្ចេកវិទ្យាអេឡិចត្រូម៉ាញេទិក បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការប្រែក្លាយពីសមត្ថភាពប្រយុទ្ធដំបូង ទៅកាន់សមត្ថភាពប្រតិបត្តិការប្រយុទ្ធពេញលេញ ក្នុងរយៈពេលមួយឆ្នាំពេញ គិតចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ផ្លូវការ កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកំពង់ផែជើងទឹកទីក្រុង Sanya ខេត្ត Hainan។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV+ ចាប់តាំងពីការបង្ហោះ និងប្រសិទ្ធនាមផ្លូវការកាលពីពាក់កណ្តាលឆ្នាំ២០២២ នាវា Fujian បានឆ្លងកាត់ដំណាក់កាលធ្វើតេស្តសំខាន់ៗជាច្រើន រួមមាន៖ ការធ្វើតេស្តបើកបរលើកដំបូងក្នុងខែឧសភា ឆ្នាំ២០២៤, ការបើកបរកាត់ច្រកកោះតៃវ៉ាន់ ដើម្បីហ្វឹកហ្វឺននៅសមុទ្រចិនខាងត្បូង ក្នុងខែកញ្ញា ឆ្នាំ២០២៥, និងការសាកល្បងជោគជ័យនៃការហោះឡើង-ចុះចត តាមប្រព័ន្ធអេឡិចត្រូម៉ាញេទិក ដោយយន្តហោះចម្បាំងជំនាន់ថ្មី J-15T, J-35 និងយន្តហោះប្រកាសអាសន្នជាមុន KJ-600។

នៅក្នុងឆ្នាំ២០២៦ នេះ នាវា Fujian បានឈានចូលដល់ដំណាក់កាលសំខាន់ នៃការត្រៀមខ្លួនប្រយុទ្ធពេញលេញ ដោយបានបញ្ចប់ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត និងការធ្វើសមយុទ្ធរួមគ្នារវាងកងនាវាប្រយុទ្ធ (Carrier Battle Group) និងយន្តហោះចម្បាំងជាច្រើនលើក នៅតាមតំបន់សមុទ្រផ្សេងៗគ្នា ដែលជាការបង្ហាញពីការស្ទុះខ្លាំង នៃសមត្ថភាពយោធាជើងទឹករបស់ចិននៅក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង