Khmer suport khmer cc time

អ៊ីរ៉ង់ថា លទ្ធផលឆ្នោតរបស់ត្រាំបង្ហាញថាពលរដ្ឋអាម៉េរិកមិនចូលចិត្តសង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានក្រុមចរចារបស់អ៊ីរ៉ង់លោក Mohammed Bagher Ghalibaf 

អ៊ីរ៉ង់៖ ប្រធានក្រុមចរចារបស់អ៊ីរ៉ង់លោក Mohammed Bagher Ghalibaf បានលើកឡើងថា ប្រជាជនអាម៉េរិកបានបោះឆ្នោត «បដិសេធសង្គ្រាម» (NO TO WAR) បន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានជួបប្រទះនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ លោក Mohammed Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «យើងគាំទ្រលទ្ធផលមួយនេះ» លោកបានព្រមានថា៖ «ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្បត់ឆន្ទៈរបស់ប្រជាជនខ្លួន ដើម្បីបម្រើផលប្រយោជន៍ដល់អ្នកផ្តល់មូលនិធិអន្តរជាតិ ឬក្រុមអ្នកគំរាមកំហែងនោះ ពួកគេនឹងបានដឹងថាពាក្យថា 'ទេ' (NO) របស់យើង នឹងនាំមកនូវសុបិនអាក្រក់មួយ»ដល់ពួកគេ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fox News លោក ត្រាំ បាននិយាយអំពីលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះថា៖ ខ្ញុំគិតថា ផ្នែកមួយនៃមូលហេតុគឺមកពីអ៊ីរ៉ង់។ លោកបានបន្តថា៖ ប្រជាជនយល់ស្របនឹងអ្វីដែលខ្ញុំកំពុងធ្វើចំពោះអ៊ីរ៉ង់ ប៉ុន្តែពួកគេប្រហែលជាមិនចង់ទទួលរងផលប៉ះពាល់រយៈពេលខ្លី ដូចជាការចំណាយប្រាក់កាន់តែច្រើនលើប្រេងឥន្ធនៈនោះទេ ខ្ញុំយល់ពីចំណុចនេះ ។ នៅក្នុងការថ្លែងដាច់ដោយឡែកមួយទៅកាន់ CBS News ដែលជាដៃគូព័ត៌មានរបស់ BBC នៅសហរដ្ឋអាម៉េរិក លោក ត្រាំ បាននិយាយថា ជម្លោះនេះនឹងបញ្ចប់នៅពេលដែលខ្ញុំចង់បញ្ចប់វា។

ជាមួយគ្នានេះដែរ លោក Mojtaba Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ (ដែលមិនបានបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីមានសេចក្តីរាយការណ៍ថា លោកបានរងរបួសធ្ងន់ធ្ងរនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃដំបូងនៃសង្គ្រាម ដែលបានសម្លាប់ឪពុករបស់លោក គឺលោក Ali ដែលជាមេដឹកនាំមុនលោកដែរនោះ) បាននិយាយថា លោកមិនរំពឹងថាគោលនយោបាយរបស់សហរដ្ឋអាម៉េរិកនឹងផ្លាស់ប្តូរនោះទេ។ លោក Khamenei បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា អ្នកណាដែលគិតថា នឹងមានការផ្លាស់ប្តូរណាមួយនៅក្នុង «អរិភាព» របស់សហរដ្ឋអាម៉េរិក «ចំពោះប្រជាជាតិអ៊ីរ៉ង់» នោះ គឺ «យល់ខុសយ៉ាងធ្ងន់ធ្ងរ»៕

Khcct banner

អត្ថបទទាក់ទង