Khmer suport khmer cc time

លោក Elon Musk ចាយលុយ ៤៤៦ លានដុល្លារ ជួយត្រាំក្នុងយុទ្ធនាការបោះឆ្នោតពាក់កណ្តាលអាណត្តិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានក្លាយជាម្ចាស់ជំនួយដ៏ធំបំផុតដោយបានចំណាយប្រាក់ជិត ៤៤៦ លានដុល្លារ តាមរយៈអង្គការ America PAC និងមូលនិធិផ្សេងៗ ដើម្បីគាំទ្របេក្ខជនគណបក្សសាធារណរដ្ឋ ជាពិសេសក្នុងតំបន់បោះឆ្នោតសំខាន់ៗដូចជារដ្ឋតិចសាស់ (Texas) រដ្ឋ Michigan និងរដ្ឋ Ohio។ក្នុងនោះក៏មានម្ចាស់ជំនួយធំៗផ្សេងទៀតរួមមាន លោក Michael Bloomberg បានបរិច្ចាគជាង ៦០ លានដុល្លារជូនគណបក្សប្រជាធិបតេយ្យ និងបណ្តាក្រុមហ៊ុនក្នុងវិស័យគ្រីបតូ (Crypto) ដូចជា Ripple និង Coinbase ក៏បានរួមចំណែកយ៉ាងខ្លាំងក្លាផងដែរក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ នេះ។

យោងតាមទិន្នន័យពីអង្គការតាមដានហិរញ្ញវត្ថុការបោះឆ្នោត Open Secrets និងការរាយការណ៍របស់បណ្តាញព័ត៌មាន BBC បានបង្ហាញថាការចំណាយសរុបលើយុទ្ធនាការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិកត្រូវបានរំពឹងថានឹងបំបែកកំណត់ត្រាថ្មី ដោយអាចនឹងកើនឡើងដល់ជិត ១២ ពាន់លានដុល្លារ ដែលជាចំនួនកើនឡើងប្រហែល ៣០% បើធៀបនឹងការបោះឆ្នោតកាលពីឆ្នាំ ២០២២។ ការចំណាយដ៏សន្ធឹកសន្ធាប់នេះភាគច្រើនកើតចេញពីក្រុមគណៈកម្មាធិការសកម្មភាពនយោបាយពិសេស (Super PACs) ដែលអាចទទួលការបរិច្ចាគដោយគ្មានដែនកំណត់ពីបុគ្គល និងក្រុមហ៊ុននានា។

ថវិកាមហាសាលទាំងនេះភាគច្រើនត្រូវបានចាក់បញ្ចូលទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធឌីជីថល ដើម្បីទាក់ទាញអ្នកបោះឆ្នោតនៅក្នុងរដ្ឋជាច្រើនដើម្បីអូសទាញអ្នកគាំទ្រឲ្យមកបោះឆ្នោត៕

Khcct banner

អត្ថបទទាក់ទង