Khmer suport khmer cc time

ជនជាតិបរទេសម្នាក់ បកអាក្រាតសារព័ត៌មានថៃ ផ្សាយព័ត៌មានមិនពិត និងប្រឌិតរឿងប៉ះពាល់ដល់កម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អន្តរជាតិ៖ លោក Randy Cassingham ជនជាតិបរទេសម្នាក់ ដែលត្រូវសារព័ត៌មានថៃKhaosod English យករូបថតទៅប្រើប្រាស់ខុសបរិបទភ្ជាប់កម្ពុជានឹងរឿងស្កេម បានចេញមុខរិះគន់ថា ទង្វើនេះជាចេតនាអាក្រក់ និងជា «ព័ត៌មានប្រឌិត (Propaganda)» និងមានចរិតនយោបាយរបស់ថៃ។ តាមរយៈការបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួន លោក Randy Cassingham បានគូសបញ្ជាក់ថា ប្រជាជនខ្មែរទាំងអស់ដែលលោកបានជួប សុទ្ធសឹងតែជាមនុស្សមានភាពថ្លៃថ្នូរ រាក់ទាក់ ចិត្តល្អ និងមានសណ្តានចិត្តជួយយកអាសារភ្ញៀវបរទេស។

លោកបានរៀបរាប់បន្តថា សារព័ត៌មានថៃបានយករូបថតរបស់លោក កាលពីពេលទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ និងបានជាសះស្បើយជាច្រើនខែមកហើយ មកចុះផ្សាយភ្ជាប់ជាមួយអត្ថបទព័ត៌មានប្រឌិត ហើយយករូបភាពនោះទៅភ្ជាប់ជាមួយចំណងជើងព័ត៌មានរបស់កាសែតអន្តរជាតិ The Financial Times។

លោក Randy Cassingham បានចាត់ទុកទង្វើក្លែងបន្លំ និងការប្រឌិតព័ត៌មានរបស់សារព័ត៌មានថៃនេះថា គឺជា «ទង្វើដ៏គួរឱ្យអាម៉ាស់បំផុត»។

គួរបញ្ជាក់ថា លោក Randy Cassingham គឺជាភ្ញៀវទេសចរម្នាក់ក្នុងចំណោមភ្ញៀវទេសចរជាង២០០នាក់ នៅលើនាវា The Villa Vie Odyssey ដែលបានប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួនដោយសារបញ្ហាបច្ចេកទេស និងបានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែតុលា។ នៅម៉ោង១២ពាក់ កណ្តាលអធា្រត្រ ថ្ងៃទី៣វិច្ឆិកា ឆ្លងចូលថ្ងៃទី៤ វិច្ឆិកានេះ នាវា បានចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់សិង្ហបុរីហើយ៕

Khcct banner

អត្ថបទទាក់ទង