Khmer suport khmer cc time

ស្ត្រីជនជាតិចិនម្នាក់ បាត់ខ្លួន ក្រោយណាត់ជួបបុរសម្នាក់តាមអនឡាញ នៅថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ស្ត្រីជនជាតិចិន វ័យ ២៧ឆ្នាំម្នាក់ មកពីទីក្រុងក្វាងចូវ (Guangzhou) បានបាត់ដំណឹងសូន្យឈឹង អស់រយៈពេលជាង ១០ថ្ងៃមកហើយ បន្ទាប់ពីនាងបានធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅ។តាមប្រភពព័ត៌មានពីមិត្តភក្តិរបស់ជនរងគ្រោះ បានឱ្យដឹងថា នាងបានរៀបចំផែនការធ្វើដំណើរបន្តទៅកាន់ខេត្តឈៀងម៉ៃ ដើម្បីជួបផ្ទាល់ជាមួយបុរសម្នាក់ ដែលនាងបានស្គាល់គ្នាតាមប្រព័ន្ធអនឡាញ។

យោងតាមការចេញផ្សាយរបស់កាសែត The Thaiger បុរសរូបនោះបានប្រើល្បិចអូសទាញ ដោយសន្យាថានឹងទិញទូរស័ព្ទ iPhone 18 ជូននាង និង ធ្លាប់បានបញ្ចុះបញ្ចូលឱ្យនាងផ្ញើប្រាក់បង់ថ្លៃធានារ៉ាប់រងកញ្ចប់ដាក់កាដូ។ ករណីនេះ ត្រូវបានគេសង្ស័យថាអាចមានការពាក់ព័ន្ធនឹងបណ្តាញក្រុមឆបោក ប៉ុន្តែមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលនៅក្នុងប្រទេសចិន បាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ខណៈក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ កំពុងរៀបចំឯកសារធ្វើដំណើរមកកាន់ប្រទេសថៃ ជាប្រញាប់ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ និងជំនួយពីកងកម្លាំងនគរបាលថៃ។

គិតមកទល់ពេលនេះ ទីតាំង និងសុវត្ថិភាពរបស់ស្ត្រីរូបនេះ នៅតែមិនទាន់ដឹងនៅឡើយទេ៕

Khcct banner

អត្ថបទទាក់ទង