Khmer suport khmer cc time

និស្សិតអាហារូបករណ៍ អ.ម.ត ជា «ទូតសុឆន្ទៈវប្បធម៌» បានបង្ហាញអត្តសញ្ញាណជាតិខ្មែរ ក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណី និងសិល្បៈអន្តរជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត

ភ្នំពេញ៖ និស្សិតអាហារូបករណ៍ អ.ម.ត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យធានជីន កាលពីថ្ងៃទី២៨ តុលា ២០២៦ បានចូលរួមយ៉ាងសកម្មជា «ទូតសុឆន្ទៈវប្បធម៌» បង្ហាញអត្តសញ្ញាណជាតិខ្មែរ ក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណី និងសិល្បៈអន្តរជាតិ។

បើតាមសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត តាមរយៈការគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងប្រណីត ការសម្តែងរបាំប្រពៃណី និងការរៀបចំល្បែងប្រជាប្រិយតំណាងជាតិ ដូចជា លាក់កន្សែង និងឆាបកូនខ្លែង និស្សិតអាហារូបករណ៍ អ.ម.ត បានបង្ហាញពីភាពរស់រវើកនៃអរិយធម៌ខ្មែរ និងឆន្ទៈពង្រឹង «ការទូតវប្បធម៌» (Cultural Diplomacy) យ៉ាងលេចធ្លោចំពោះមុខគណៈគ្រប់គ្រង និងមិត្តភក្តិនិស្សិតអន្តរជាតិ។

ការចូលរួមនេះ មិនត្រឹមតែជាការផ្លាស់ប្តូរអរិយធម៌លើឆាកអន្តរជាតិនោះទេ ប៉ុន្តែគឺជាកាតាលីករយុទ្ធសាស្ត្រក្នុងការបំពាក់នូវ «ទស្សនវិស័យសកល (Global Mindset) និងមនសិការស្នេហាជាតិ» ប្រែក្លាយនិស្សិតអាហារូបករណ៍ អ.ម.ត ឱ្យទៅជា «មូលធនមនុស្ស» មានកម្រិតបញ្ញាខ្ពស់ និងអត្តសញ្ញាណជាតិរឹងមាំ នាំយកកិត្តិយស និងឧត្តមភាពខ្មែរទៅកាន់ពិភពលោក៕


Khcct banner

អត្ថបទទាក់ទង