Khmer suport khmer cc time

អាកាសយានដ្ឋាន Naples នៅអ៊ីតាលី នឹងបិទដំណើរការពេញមួយខែវិច្ឆិកា ដើម្បីធ្វើការកែលម្អផ្លូវរត់យន្តហោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

រ៉ូម៖ អាកាសយានដ្ឋាន Naples Capodichino ដែលជាអាកាសយានដ្ឋានដ៏មមាញឹកមួយក្នុងប្រទេសអ៊ីតាលី នឹងត្រូវបិទដំណើរការជាបណ្តោះអាសន្នពេញមួយខែវិច្ឆិកា ដោយរាល់ជើងហោះហើរទាំងអស់ត្រូវបានលុបចោលចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ហើយគ្រោងនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦។

ក្រុមហ៊ុន GESAC ដែលជាអ្នកគ្រប់គ្រងអាកាសយានដ្ឋានបានឱ្យដឹងថា ការបិទដំណើរការនេះគឺដើម្បីអនុវត្តគម្រោងជួសជុលផ្លូវរត់យន្តហោះទ្រង់ទ្រាយធំ ក្នុងទំហំថវិកា ៣០ លានអឺរ៉ូ (២៥,១ លានផោន) ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍សរុប ២៥០ លានអឺរ៉ូ ដើម្បីពង្រឹងស្តង់ដារសុវត្ថិភាព និងឆ្លើយតបទៅនឹងកំណើនអ្នកដំណើរដែលរំពឹងថានឹងកើនឡើងដល់ ១៧,៣ លាននាក់នៅត្រឹមឆ្នាំ ២០៣៥។ អាជ្ញាធរបានជ្រើសរើសយកខែវិច្ឆិកាសម្រាប់ដំណើរការជួសជុលនេះ ដោយសារជាវេលាដែលមានសកម្មភាពហោះហើរស្ងប់ស្ងាត់បំផុតប្រចាំឆ្នាំ។

ក្នុងអំឡុងពេលបិទដំណើរការនេះ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដូចជា Ryanair, easyJet និង Wizz Air នឹងត្រូវកែសម្រួលជើងហោះហើររបស់ខ្លួន ដោយតម្រូវឱ្យអ្នកដំណើរដែលធ្វើដំណើរទៅកាន់ទីក្រុង Naples ប្តូរទៅចុះចតនៅអាកាសយានដ្ឋាន Salerno-Pontecagnano វិញ។ អ្នកដំណើរអាចបន្តធ្វើដំណើរទៅកាន់ទីក្រុង Naples តាមរយៈសេវារថយន្តក្រុង (Shuttle bus) ក្នុងតម្លៃ ១២ អឺរ៉ូ ឬតាមរថភ្លើងពី Salerno ទៅកាន់ស្ថានីយ Naples Central ក្នុងតម្លៃប្រហែល ៥ ផោន៕

Khcct banner

អត្ថបទទាក់ទង