Khmer suport khmer cc time

មនុស្ស ៩ នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះតូចមួយ នៅជិតលំនៅឋានរបស់លោក ត្រាំ ក្នុងរដ្ឋផ្លរីដា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ មនុស្សប្រមាណ ៩ នាក់បានស្លាប់កាលពីថ្ងៃអាទិត្យនៅពេលដែលយន្តហោះប្រភេទ Learjet ដែលពួកគេកំពុងជិះ បានធ្លាក់ចូលទៅក្នុងតំបន់លំនៅឋានមួយនៅភាគខាងត្បូងរដ្ឋផ្លរីដា ដែលមានចម្ងាយត្រឹមតែប៉ុន្មានម៉ាយប៉ុណ្ណោះពីគេហដ្ឋានរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺទីតាំង Mar-a-Lago។ យោងតាមវីដេអូឃ្លីបមួយចំនួនដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ ដែលបង្ហាញពីហេតុការណ៍ធ្លាក់ដ៏សោកសង្រេងនេះ ហើយត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញថា យន្តហោះនោះបានធ្លាក់ ហើយបុកទៅនឹងដីក្នុងល្បឿនលឿន បង្កើតបានជាដុំភ្លើងដ៏ធំមួយ និងបន្សល់ទុកនូវរណ្តៅដែលកំពុងឆេះនៅក្បែរផ្លូវថ្នល់ដែលមានចរាចរណ៍មមាញឹក។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ហេតុការណ៍ធ្លាក់យន្តហោះនៅថ្ងៃនេះ ក្នុងតំបន់ Palm Beach County រដ្ឋផ្លរីដា គឺជាសោកនាដកម្មដ៏គួរឱ្យរន្ធត់មួយ»។ លោកបានបញ្ជាក់ថា មនុស្សទាំង ៩ នាក់ដែលនៅលើនោះបានស្លាប់ទាំងអស់។ លោក Duffy បញ្ជាក់ទៀតថាយន្តហោះប្រភេទ Learjet 60 នោះ បានហោះចេញពីទីក្រុង Austin រដ្ឋ Texas ដោយមានគោលដៅទៅកាន់ Bahamas។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទីភ្នាក់ងារ FAA និងក្រុមប្រឹក្សាជាតិសុវត្ថិភាពដឹកជញ្ជូន (National Transportation Safety Board) នឹងធ្វើការស៊ើបអង្កេត» លើហេតុការណ៍ធ្លាក់យន្តហោះនេះ៕

Khcct banner

អត្ថបទទាក់ទង