Khmer suport khmer cc time

វេទិកាជួញដូរទ្រព្យសកម្មឌីជីថល និងរូបិយប័ណ្ណគ្រីបតូ Binance រងការ HACK ចូលបាត់លុយប្រមាណ ៦ ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ Binance ដែលជាវេទិកាជួញដូររូបិយប័ណ្ណឌីជីថលធំបំផុតក្នុងពិភពលោក បានផ្អាកជាបណ្ដោះអាសន្ននូវការដាក់ប្រាក់ និងដកប្រាក់ បន្ទាប់ពីរងការវាយប្រហារពីក្រុមHacker។ អ្នកជំនាញប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិឌីជីថលដែលត្រូវបានលួចអាចមានតម្លៃលើសពី ៦ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន The Wall Street Journal និង Axios ប្រសិនបើតួលេខនេះត្រូវបានបញ្ជាក់ វានឹងក្លាយជាករណីលួចរូបិយប័ណ្ណឌីជីថលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។

បើតាមលោកស្រី He Yi សហស្ថាបនិក Binance បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងពិនិត្យបញ្ហាសុវត្ថិភាព និងចាត់វិធានការទប់ស្កាត់ការផ្ទេរទ្រព្យសម្បត្តិដែលត្រូវបានលួច។ លោកស្រីអះអាងថា ប្រាក់របស់អតិថិជនមានសុវត្ថិភាព ហើយក្រុមហ៊ុននឹងទទួលខុសត្រូវលើការខាតបង់ទាំងអស់។

អ្នកជំនាញព្រមានថា ហេតុការណ៍នេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងធ្វើឱ្យតម្លៃរូបិយប័ណ្ណឌីជីថលប្រែប្រួល។

គួរកត់សម្គាល់ថារហូតមកដល់ពេលនេះ Binance បានឱ្យដឹងថា ទ្រព្យសម្បត្តិប្រមាណ ៣ពាន់លានដុល្លារត្រូវបានបង្កក ខណៈចំនួនទឹកប្រាក់ដែលត្រូវបានលួចពិតប្រាកដនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយ ករណីលួចរូបិយប័ណ្ណឌីជីថលដ៏ធំបំផុតកន្លងមក បានកើតឡើងក្នុងឆ្នាំ២០២៥ នៅពេលក្រុម Hacker លួចទ្រព្យសម្បត្តិប្រមាណ ១,៥ពាន់លានដុល្លារ ពីវេទិកា Bybit៕

Khcct banner

អត្ថបទទាក់ទង