Khmer suport khmer cc time

【វីដេអូ】សាកលវិទ្យាល័យ AUPP បើកឱកាសឱ្យនិស្សិត អាចបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅ Columbia Engineering របស់អាម៉េរិក តាមរយៈកម្មវិធី 4+1

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សាកលវិទ្យាល័យ AUPP បានចាប់ដៃគ្នាជាមួយ សាលាវិស្វកម្ម និងវិទ្យាសាស្ត្រអនុវត្ត Fu Foundation School of Engineering and Applied Science នៃសាកលវិទ្យាល័យ Columbia របស់អាម៉េរិកបង្កើតកម្មវិធី 4+1 ផ្តល់ឱ្យដល់និស្សិតកម្ពុជាដែលសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅ AUP និងមានលក្ខខណ្ឌគ្រប់គ្រាន់ អាចបន្តទៅសិក្សាថ្នាក់អនុបណ្ឌិតនៅ Columbia Engineering នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

កម្មវិធី 4+1 គឺជាការតភ្ជាប់ការសិក្សាពីកម្ពុជា ទៅកាន់ឱកាសសិក្សាកម្រិតពិភពលោក ដោយផ្តល់ឱកាសឱ្យនិស្សិត AUPP ដែលបានបំពេញតាមលក្ខខណ្ឌកំណត់ អាចបន្តការសិក្សានៅ Columbia Engineering ក្នុងវិស័យវិស្វកម្ម វិទ្យាសាស្ត្រអនុវត្ត បច្ចេកវិទ្យា និងមុខជំនាញអន្តរវិស័យជាច្រើន។

ចំពោះមុខជំនាញដែលអាចជ្រើសរើសបានមានជាអាទិ៍៖ គណិតវិទ្យាអនុវត្ត វិភាគទិន្នន័យធុរកិច្ច ការគ្រប់គ្រងកាបូន វិទ្យាសាស្ត្រទិន្នន័យ វិស្វកម្មផែនដី និងបរិស្ថាន វិស្វកម្មហិរញ្ញវត្ថុ វិស្វកម្មឧស្សាហកម្ម វិទ្យាសាស្ត្រគ្រប់គ្រង និងវិស្វកម្ម ព្រមទាំងស្រាវជ្រាវប្រតិបត្តិការ។

បន្ថែមពីនេះ និស្សិត AUPP មានឱកាសអាចពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍សិក្សាអន្តរជាតិ តាមរយៈការសិក្សាជាមួយសាស្ត្រាចារ្យល្បីៗលំដាប់អន្តរជាតិឈានមុខ,ការចូលរួមក្នុងការស្រាវជ្រាវ និងការកសាងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈជាសកល និងជួយពង្រឹងសមត្ថភាពនិស្សិត សម្រាប់ឱកាសការងារ និងអាជីពក្នុងវិស័យដែលកំពុងរីកចម្រើន និងមានតម្រូវការខ្ពស់នៅទូទាំងពិភពលោក។

ដូច្នេះសម្រាប់និស្សិតកម្ពុជា ដែលកំពុងមានមហិច្ឆតាសិក្សាកម្រិតខ្ពស់ និងចង់ពង្រីកឱកាសសម្រាប់អនាគតរបស់ខ្លួន កម្មវិធី 4+1 នេះ គឺជាច្រកទ្វារដ៏សំខាន់មួយដែលមិនអាចមើលរំលង ហើយគួរស្វែងយល់បន្ថែម ដើម្បីទទួលបានឱកាសទៅបន្តការ សិក្សាកម្រិតពិភពលោក៕




Khcct banner

អត្ថបទទាក់ទង