ភ្នំពេញ៖ គរុនិស្សិតបីក្រុម បានជាប់ជ័យលាភីនៅក្នុងការប្រកួតផលិតវីដេអូអប់រំ ក្រោមប្រធានបទ «ពលរដ្ឋល្អរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ»។ ជ័យលាភីទាំងបីក្រុមរួមមាន ជ័យលាភីលេខ១ បានទៅលើគរុនិស្សិតមកពី សាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ, ជ័យលាភីលេខ២ បានទៅលើគរុនិស្សិតមកពី សាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តព្រៃវែង , និងជ័យលាភីលេខ៣ បានលើគរុនិស្សិតមកពីសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងកម្មវិធីប្រគល់រង្វាន់ ថា ការធ្វើវីដែអូដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីហានិភ័យ មូលហេតុ និងវិធានការទប់ស្កាត់ ការរាយការណ៍តាម App NoDrugs ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលអាចបន្តប្រើប្រាស់សម្រាប់ផ្សព្វផ្សាយចំណេះដឹង បង្កើនការយល់ដឹង និងជំរុញការចូលរួមរបស់សិស្សានុសិស្ស និងសហគមន៍ ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ
គួរបញ្ជាក់ថា កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើងក្រោមការសហការរបស់ នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការប្រគល់រង្វាន់នេះ បានប្រពឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងលោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធ និងនិស្សិតសរុប ២២០រូប៕