Khmer suport khmer cc time

យុវជនមួយក្រុម តំណាងកម្ពុជា ចូលរួម “កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ីលើកទី ៦” រយៈពេល ៥ថ្ងៃ នៅប្រទេសរុស្សី

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
ប្រភព៖ សមាគមន៍អតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្សី

ភ្នំពេញ៖ យុវជនមួយក្រុម ដែលរួមមាន សាស្ត្រាចារ្យ បុគ្គលិកមកពីស្ថាប័នរដ្ឋ និងនិស្សិត កំពុងចូលរួម  «កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ីលើកទី ៦» ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៥ ខែតុលា ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី ជាមួយនឹងប្រតិភូប្រមាណ ១០០នាក់មកពីបណ្តាប្រទេសក្នុងអាស៊ាន និងរុស្សី។

សាកលវិទ្យាល័យ Far Eastern Federal ក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី 

យោងតាមគេហទំព័រផ្លូវការរបស់ សមាគមន៍អតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្សី យុវជនទាំងប្រាំបីរូប មានដូចជា សាស្ត្រាចារ្យ មកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) , មន្ត្រីមកពី ទីស្តីការគណៈរដ្ឋមន្ត្រី ១រូប,​ មន្ត្រីមកពី ក្រសួងមុខងារសាធារណៈ ១រូប, និង និស្សិត ៤រូប មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

គួរបញ្ជាក់ថា  កិច្ចប្រជុំកំពូលនេះនឹងប្រមូលផ្តុំយុវជនជាង ១០០ នាក់ ដែលមាន១៨ ដល់ ៣៥ឆ្នាំ ព្រមទាំងជានិស្សិត តំណាងអង្គការក្រៅរដ្ឋាភិបាល ឬអ្នកមានជំនាញវិជ្ជាជីវៈ ពិភាក្សាលើប្រធានបទ “A Dialogue of Cultures and the Creative Power of Progress” ដើម្បីផ្លាស់ប្តូរគំនិត និងស្វែងយល់ពីឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការចូលរួមរបស់យុវជនអន្តរជាតិ ឌីជីថល និងបញ្ញាសិប្បនិម្មិត មហាសមុទ្រពិភពលោក ឧស្សាហកម្មច្នៃប្រឌិត និងវិស័យផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍រួម។

Khcct banner

អត្ថបទទាក់ទង