Khmer suport khmer cc time

មន្ទីរពិសោធន៍ជាតិ វបន ជ្រើសរើសនិស្សិតកំពុងសិក្សាឆ្នាំទី៣ ឡើងទៅ ចូលហាត់ការចំនួន ២៤កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
ប្រភព៖  មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វបន)

ភ្នំពេញ៖ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វបន) ប្រកាសជ្រើសរើសនិស្សិតចំនួន ២៤រូប ដែលកំពុងសិក្សាក្នងឆ្នាំទី៣ ឡើងទៅ ឱ្យចូលបម្រើការងារជាបុគ្គលិកហាត់ការ ក្នុងតួនាទីដូចជា អាជីវកម្ម និងការអភិវឌ្ឍ ៣រូប, បច្ចេកវិទ្យាព័ត៌មាន ៣រូប, ការរចនាក្រាហ្វិក ១រូប, ប្រតិបត្តិការ (Operation) ១រូប, មន្ទីរពិសោធន៍គីមី ១២រូប, និងមន្ទីរពិសោធន៍មីក្រូ ជីវសាស្ត្រ ៤រូប។

ប្រភព៖ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វបន)

យោងតាមគេហទំព័រផ្លូវការរបស់ មន្ទីរពិសោធន៍ជាតិ វបន សម្រាប់លក្ខន្តិកៈនៃការដាក់ពាក្យតម្រូវឱ្យបេក្ខជនជានិស្សិតសិក្សានៅឆ្នាំទី៣ឡើងទៅនិងសិក្សាលើជំនាញដែលពាក់ព័ន្ធជាមួយជំនាញដែលជ្រើសរើស និងអាចធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ នៅក្នុងអំឡុងពេលហាត់ការ បេក្ខជននឹងទទួលបានបទពិសោធន៍ជាក់ស្តែង តាមរយៈការបង្ហាត់បង្ហាញអភិវឌ្ឍជំនាញដោយផ្ទាល់ និង បង្កើនសមត្ថភាពក្នុងការប្រាស្រ័យទំនាក់ទំនង ប្រកបដោយទំនុកចិត្ត។

ប្រភព៖ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វបន)

គួរបញ្ជាក់ថា បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ និងទំនាក់ទំនងទៅកាន់ Email:[email protected] ដើម្បីទទួលបានព័ត៌មានបន្ថែម។ ការជ្រើសរើសបុគ្គលិកហាត់ការជំនាន់ទី៧នេះ នឹងបិទពាក្យនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង