Khmer suport khmer cc time

ក្មេងប្រុសឥណ្ឌាម្នាក់«ដុះធ្មេញ»ចង្កូមចេញពីរន្ធភ្នែកខាងលើ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ម៉ាឌូរ៉ៃ៖ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យភ្នែក Aravind ក្នុងទីក្រុង Madurai ប្រទេសឥណ្ឌា បានសម្រេចការវះកាត់ដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលបំផុតមួយ ដោយបានយកធ្មេញចង្កូមមួយចេញពីរន្ធភ្នែកផ្នែកខាងលើរបស់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់។ របាយការណ៍ករណីនេះត្រូវ បានចាត់ទុកជាករណីធ្មេញដុះខុសទីតាំង នៅក្នុងរន្ធភ្នែកផ្នែកខាងលើដំបូង និងតែមួយគត់នៅលើពិភពលោក ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ។

យោងតាមការចេញផ្សាយរបស់គេហទំព័រ Dentistry ដើមឡើយ អ្នកជំងឺបានមកពិនិត្យដោយសារមានដុំហើមនៅត្របកភ្នែកខាងឆ្វេងផ្នែកខាងលើរយៈពេលមួយខែ។ ការស្កេន CT scan បានបង្ហាញរូបភាពធ្មេញចង្កូមពេញលេញ (មានទាំងក្បាល និងឫសធ្មេញ) ដុះចេញពីឆ្អឹងរន្ធភ្នែកដោយផ្ទាល់។ លោកស្រីវេជ្ជបណ្ឌិត Meghana Tanwar បានបញ្ជាក់ថា ធ្មេញនេះមិនមែនជាដុំសាច់ធម្មតាឡើយ ប៉ុន្តែជាធ្មេញធម្មតាដែលដុះខុសកន្លែង ដោយសារកំហុសអំឡុងពេលលូតលាស់ ឬកត្តាហ្សែន។លោកស្រីថា ក្រោយការវះកាត់យកចេញដោយជោគជ័យ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ធ្មេញនេះនឹងមិនអាចដុះឡើងវិញទៀតឡើយ៕

Khcct banner

អត្ថបទទាក់ទង