Khmer suport khmer cc time

រុស្ស៊ី ដោះលែងលោក Stephen Hubbard ក្រោយជាប់ពន្ធនាគារអស់ ៤ ឆ្នាំ ក្រោមបទចោទធ្វើជាទាហានស៊ីឈ្នួលអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

មូស្គូ៖ ប្រទេសរុស្ស៊ីបានសម្រេចលើកលែងទោស និងដោះលែងជនជាតិអាម៉េរិក លោក Stephen Hubbard វ័យ ៧៤ ឆ្នាំកាលពីថ្ងៃល្ងាចពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីរូបលោកត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៤ ឆ្នាំ ក្រោមការចោទប្រកាន់ថាបានចូលរួមប្រយុទ្ធជាទាហានស៊ីឈ្នួលឱ្យកងទ័ពអ៊ុយក្រែន។ ការដោះលែងអតីតគ្រូបង្រៀនចូលនិវត្តន៍ និងជាអតីតយុទ្ធជនកងទ័ពអាកាសអាម៉េរិកមកពីរដ្ឋ Michigan រូបនេះ ធ្វើឡើងដោយផ្ទាល់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Steve Witkoff តំណាងពិសេសរបស់សហរដ្ឋអាម៉េរិក ទៅកាន់ទីក្រុង St. Petersburg ដើម្បីជួបភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោកបានស្នើដោយផ្ទាល់ទៅកាន់លោក ពូទីន តាមទូរស័ព្ទឱ្យដោះលែងលោក Hubbard ដោយមិនមានការដោះដូរអ្នកទោសណាមួយឡើយ លោក ត្រាំ ក៏បានសរសើរលោក Hubbard ថាជាមនុស្សស្លូតត្រង់ និងមានគុណធម៌។

លោក Hubbard ត្រូវ បានអាជ្ញាធររុស្ស៊ីចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២២ នៅអ៊ុយក្រែន ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជិត ៧ ឆ្នាំកាលពីឆ្នាំ២០២៤ នៅក្នុងសវនាការបិទទ្វារមួយ ដែលរដ្ឋបាលអាម៉េរិក និងក្រុមគ្រួសាររបស់លោកបានទាត់ចោលការចោទប្រកាន់នេះ និងចាត់ទុកថាជា ការឃុំខ្លួនដោយខុសច្បាប់។ បន្ទាប់ពីទទួលបានការលើកលែងទោសពីលោក ពូទីន ដោយផ្អែកលើ ហេតុផលមនុស្សធម៌ លោក Hubbard ត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋាន Pulkovo ក្នុងទីក្រុង St. Petersburg ភ្លាមៗ ដើម្បីឱ្យលោក Witkoff នាំខ្លួនត្រឡប់ទៅជួបជុំគ្រួសារនៅសហរដ្ឋអាម៉េរិកវិញ៕

Khcct banner

អត្ថបទទាក់ទង