ប៉េកាំង៖ ប្រទេសចិន នាថ្ងៃពុធនេះ បានធ្វើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតពាណិជ្ជកម្មប្រភេទ CERES-1 Y8 ពីដែនទឹកក្បែរឆ្នេរក្រុងរីចាវ (Rizhao) ក្នុងខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន ដោយបានដាក់ផ្កាយរណបពីចម្ងាយ (Remote-sensing satellite) ចូលទៅក្នុងគន្លងតារាវិថីដែលបានគ្រោងទុកដោយជោគជ័យ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ រ៉ុក្កែតពាណិជ្ជកម្មនេះ បានហោះហើរឡើងទៅកាន់ទីលំហ នៅវេលាម៉ោង ១១និង៣៩នាទី ម៉ោងនៅប៉េកាំង (Beijing Time) ពីទីតាំងបាញ់បង្ហោះក្នុងសមុទ្រ ដោយផ្ទុកនូវផ្កាយរណប Xiguang-4 01។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan Satellite Launch Center គឺជាអ្នក បាញ់បង្ហោះក្នុងសមុទ្រមួយនេះ និងបានកត់ត្រាទុកនូវបេសកកម្មហោះហើរលើកទី២៤ សម្រាប់គ្រាប់រ៉ុក្កែតស៊េរី CERES-1៕