ភ្នំពេញ៖ សាលាភាសាបរទេស CAM-ASEAN នាថ្ងៃទី២០ តុលានេះ បានចាប់ផ្តើមវគ្គបណ្តុះបណ្ដាលវិធីសាស្ដ្របង្រៀនភាសាចិន The Great Banyan សម្រាប់គ្រូបង្រៀនភាសាចិនវ័យក្មេងក្នុងតំបន់អាស៊ានប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៦ ដែលរៀបចំក្រោមប្រធានបទ ការច្នៃប្រឌិតក្នុងការបង្រៀនភាសាចិនក្នុងសម័យកាល HSK 3.0 និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់អ្នកអប់រំភាសាចិន នៅកម្ពុជាចូលរួមដោយសេរី និង ឥតគិតថ្លៃ។ កម្មវិធីនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ តុលា ២០២៦ ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងវិជ្ជាជីវៈគ្រូបង្រៀនភាសាចិន លើកកម្ពស់ស្ដង់ដាគ្រូបង្រៀនភាសាចិននៅកម្ពុជា បណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល (AI)សម្រាប់គ្រូបង្រៀនភាសាចិននៅកម្ពុជា និងបកស្រាយពីកម្រិតស្ដង់ដាភាសាចិនអន្ដរជាតិតាមបទដ្ឋានថ្មី HSK 3.0 assessment framework។