Khmer suport khmer cc time

ឱកាសសម្រាប់យុវជន ចូលរួមកម្មវិធីបណ្តុះបណ្តាលពី «Digital Marketing» ដោយឥតគិតថ្លៃ រយៈពេល២សប្តាហ៍

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំ “កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថល”រយៈពេលពីសប្តាហ៍ គឺ នៅថ្ងៃទី២៤-២៥ ខែតុលា, និងថ្ងៃទី៣១តុលា ដល់ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអគារ The Kampus ដោយឥតគិតថ្លៃ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងលើជំនាញឌីជីថលឱ្យមានភាពរីកចម្រើន និងឌីជីថលូបនីយកម្មនៅកម្ពុជា។

យោងតាមគេហទំព័រផ្លូវការរបស់ មជ្ឈមណ្ឌលកម្ពុជា ៤.០ សិក្ខាកាមដែលចូលរួម នឹងបានរៀនសូត្រអំពីមុខវិជ្ជាដែលទាក់ទងនឹង ទីផ្សារឌីជីថល-Digital Marketing ដែលមានដូចជា ការធ្វើទីផ្សារឌីជីថល ការធ្វើទីផ្សារតាមប្រព័ន្ធតាមបណ្តាញសង្គម និងយុទ្ធសាស្ត្រទំនាក់ទំនងទីផ្សារប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ. ហើយសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាម តំណភ្ជាប់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ លេខទូរស័ព្ទ 081 739 986 ឬតាមរយៈ [email protected] ៕

Khcct banner

អត្ថបទទាក់ទង