Khmer suport khmer cc time

យុវជនឆ្នើម ៤រូប នឹងចែករំលែកអំពីគន្លឹះសិក្សាឱ្យក្លាយជាសិស្សពូកែនៅក្នុង «វេទិកាសិស្សឆ្នើមឆ្នាំ២០២៦»

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ យុវជនឆ្នើម ៤រូប នឹងចែករំលែកពីគន្លឹះសិក្សា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីបំផុសឆន្ទៈសិក្សាសិស្សានុសិស្ស ឱ្យចាប់អារម្មណ៍ក្នុងការសិក្សា ព្រមទាំងត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យបាននិទ្ទេសល្អ និងការប្រឡងសិស្សពូកែ។ វេទិកានេះ រៀបចំឡើងដោយក្រុមយុវជន ព្រមទាំងទទួលបានការគាំទ្រពីអគ្គនាយកដ្ឋានយុវជន ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១:០០រសៀល ដល់ម៉ោង ៤:០០ ល្ងាចនៅសាកលវិទ្យាល័យ ទួន ហ្វា ហើយអនុញ្ញាតឱ្យចូលរួមដោយសេរី និងឥតគិតថ្លៃ។

វាគ្មិនទាំង ៤រូប នឹងចែករំលែកអំពីគន្លឹះពីការសិក្សាឱ្យបានជោគជ័យ ទៅតាមរបៀបនៃការសិក្សា និងជំនាញរៀងៗខ្លួន។ ក្នុងនោះមាន យុវជន សេន កេតរ៍ស័កធនិន ជាសិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០.០០ ឆ្នាំ២០២៦។ កញ្ញា រស់ ដា ម្ចាស់ជ័យលាភីលេខ១ មេដាយមាស អក្សរសាស្ត្រខ្មែរ, យុវជន ថន រិនសុភៈ ម្ចាស់ជ័យលាភីលេខ១ មេដាយមាសសិស្សពូកែ គណិតវិទ្យា, និង យុវជន ស៊ីម មួយឈីវ ម្ចាស់ជ័យលាភីលេខ១ មេដាយមាសរូបវិទ្យា ក្នុងកម្រិតទូទាំងប្រទេស ឆ្នាំ២០២៦។

កញ្ញា ហាន លាងហួង ជាប្រធានក្រុមសម្របសម្រួលកម្មវិធី បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថាក្នុងនាមជាអ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោមក្រុមការងារបាក់ឌុបផតខាស់ កញ្ញាជឿជាក់ថាកម្មវិធីមួយនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ ព្រមទាំងជួយជុំរុញឲ្យសិស្សានុសិស្សខិតខំរៀនសូត្រឱ្យបានកាន់តែច្រើន ដើម្បីក្លាយជាធនធានមនុស្សល្អៗ ក្នុងការអភិវឌ្ឍន៍សង្គមនិងប្រទេសជាតិ។

កញ្ញា ហាន លាងហួង ជាប្រធានក្រុមសម្របសម្រួលកម្មវិធី

គួរបញ្ជាក់ថា វេទិកានេះ រៀបចំឡើងដោយក្រុមយុវជន បាក់ឌុប Podcast, រលក - ROLOK Studio, និង ជំហាន Podcast ព្រមទាំងគាំទ្រដោយ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ ហើយសាធារណជន អាចចុះឈ្មោះចូលរួមបានតាម តំណរភ្ជាប់៕

Khcct banner

អត្ថបទទាក់ទង