Khmer suport khmer cc time

អង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម ជ្រើសរើសមន្ត្រីកិច្ចសន្យា៤១នាក់ សម្រាប់មុខតំណែងចំនួន២៥

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៤១នាក់ សម្រាប់មុខតំណែងវិជ្ជាជីវៈចំនួន២៥ ដើម្បីចូលបំពេញការងារនៅ អង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.)។

ដើម្បីដាក់ពាក្យ បេក្ខជនត្រូវមានបេក្ខជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងមិនកំណត់លក្ខខណ្ឌអាយុអតិបរមា។ បេក្ខជនត្រូវភ្ជាប់ឯកសារតម្រូវសម្រាប់ការចុះឈ្មោះក្នុងប្រព័ន្ធអនឡាញ ដោយស្កេនឯកសារច្បាប់ដើម ឬឯកសារ មានបញ្ជាក់ផ្លូវការដូចជា៖ សញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្ន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបណ្ណឆាយា (ព្រះសង្ឃ) ឬករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បេក្ខជនត្រូវទំនាក់ទំនងជាមួយមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ដើម្បីជួយសម្របសម្រួលបំពេញបែបបទ។ រូបថតទំហំ ៤x៦ (ថតចំពីមុខ ផ្ទៃពណ៌ស ឬពណ៌ផ្ទៃមេឃ គ្មានពាក់មួក គ្មានពាក់វ៉ែនតា) ថតថ្មី ៦ខែចុងក្រោយ។

បេក្ខជនដែលបានដាក់ពាក្យរួចរាល់ និងទទួលបានសិទ្ធិប្រឡង ត្រូវឆ្លងកាត់វិញ្ញាសាប្រឡងប្រជែងចំនួន ២ដំណាក់កាល រួមមានវិញ្ញាសាទី១ ការវាយតម្លៃគុណវុឌ្ឍិ តាមរយៈការវាយតម្លៃលើប្រវត្តិរូបបេក្ខជន និងវិញ្ញាសាទី២ ការសម្ភាសផ្ទាល់មាត់។ មានតែបេក្ខជនដែលទទួលបានជោគជ័យក្នុងវិញ្ញាសាទី១ ប៉ុណ្ណោះ ទើបអាចទទួលបានសិទ្ធិក្នុងការចូលរួមប្រឡងប្រជែងក្នុងវិញ្ញាសាទី២ បាន។

បេក្ខជនដែលមានបំណងចង់ចូលរួមប្រឡងប្រជែង សូមដាក់ពាក្យតាមរយៈ https://go.gov.kh/era/mcssme2026 រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត៕

Khcct banner

អត្ថបទទាក់ទង