ភ្នំពេញ៖ បណ្ណាល័យអង់គ្លេស កំពុងបើកទទួលពាក្យ យុវជន កម្ពុជា ឡាវ និងថៃ ស្នើសុំអាហារូបករណ៍ ផ្នែកស្រាវជ្រាវ និងបោះពុម្ពសៀវភៅ រយៈពេល ១២សប្តាហ៍ ចាប់ពីខែកញ្ញា ឆ្នាំ២០២៧ ដល់ខែកញ្ញា ឆ្នាំ២០២៨ នៅបណ្ណាល័យអង់គ្លេស ចក្រភពអង់គ្លេស។ អាហារូបករណ៍នេះ ផ្តល់ឱ្យក្នុងគោលបំណង អភិរក្ស ស្រាវជ្រាវ និងរៀបរៀងសៀវភៅដែលកម្រ និងសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេសទាំងបី ឱ្យមានភាពងាយស្រួលសម្រាប់ សាធារណៈជន កាន់តែងាយស្រួលក្នុងការអាន និងស្រាវជ្រាវ។
យោងតាមគេហទំព័រផ្លូវការរបស់ Chevening បានឱ្យដឹងថា បេក្ខជនដែលអាចដាក់ពាក្យបាន ត្រូវតែមានសញ្ជាតិ ខ្មែរ ឡាវ និងថៃ មានសញ្ញាបត្រឧត្តមសិក្សា និងមានបទពិសោធន៍សិក្សាស្រាវជ្រាវយ៉ាងហោចណាស់ ៥ឆ្នាំ ព្រមទាំងជានិស្សិតកំពុងសិក្សាថ្នាក់បណ្ឌិត។ បន្ថែមពីនេះ បេក្ខជនត្រូវតែមានជំនាញលើភាសាអង់គ្លេស និងភាសាកំណើតរបស់ខ្លួន ព្រមទាំងមានជំនាញឌីជីថល និងទំនាក់ទំនងសង្គម។
បើតាមប្រភពដដែល នៅពេលដែលជាប់អាហារូបករណ៍មួយនេះ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវទទួលខុសត្រូវលើការងារដូចជា ពិនិត្យមើលសៀវភៅ ដែលកម្រ និងត្រូវបានចង់ក្រងឡើង ចាប់ពីឆ្នាំ ១៨៤០ ដល់ឆ្នាំ ១៩៥០ ព្រមទាំងកត់ត្រាព័ត៌មានលម្អិត និងអត្តសញ្ញាណអំពីសៀវភៅនីមួយៗ រួមទាំងសៀវភៅដែលត្រូវការ ការថែទាំពិសេស។ បន្ថែមពីនេះ បេក្ខជនត្រូវសៀវភៅជាលក្ខណៈឌីជីថល ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ និងប្រើប្រាស់ ព្រមទាំង សរសេរ អត្ថបទ ប្លក់ ឬ អត្ថបទ ទិសរសេរ អត្ថបទ ប្លក់ ឬ អត្ថបទ ទិនានុប្បវត្តិជាដើម។
គួរបញ្ជាក់ថា អាហារូបករណ៍ត្រូវបានឧបត្ថម្ភលើការចំណាយយ៉ាងពេញលេញពីបណ្ណាល័យ អង់គ្លេស និង ការិយាល័យ ការបរទេស សហព័ន្ធ និង អភិវឌ្ឍន៍ ចក្រភពអង់គ្លេស (FCDO) ហើយបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕