Khmer suport khmer cc time

សិស្សអាហារូបករណ៍ អ.ម.ត បង្ហាញពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណីខ្មែរ ក្នុង«កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន» នៅចិន

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត

អានហ៊ួយ៖ និស្សិតអាហារូបករណ៍ អ.ម.ត នៃសាកលវិទ្យាល័យ Anhui Jianzhu បានបង្ហាញអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ ក្នុង«កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន» ដែលបានស្តែងចេញពីតួនាទីជា «ទូតសុឆន្ទៈវប្បធម៌» លើកកម្ពស់អត្តសញ្ញាណជាតិ លើឆាកអន្តរជាតិ។

បើតាមបណ្តាញសង្គមផ្លូវការរបស់សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត បានបង្ហាញថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ និស្សិតអាហារូបករណ៍ អ.ម.ត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Anhui Jianzhu University ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន បានរួមគ្នារៀបចំ និងចូលរួមយ៉ាងសកម្មក្នុង «កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន»។

ក្នុងឱកាសនេះ និស្សិត អ.ម.ត បានបង្ហាញអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ ព្រមទាំងបានកែច្នៃការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណី អរិយធម៌នៃការរស់នៅ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ជូនដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតអន្តរជាតិបានជ្រួតជ្រាប និងយល់ដឹងកាន់តែស៊ីជម្រៅ។

សកម្មភាពប្រកបដោយភាពច្នៃប្រឌិត និងមោទនភាពនេះ គឺជាសក្ខីភាពស្តែងចេញពីតួនាទីជា «ទូតសុឆន្ទៈវប្បធម៌» របស់យុវជនជ័យលាភី អ.ម.ត ក្នុងការលើកកម្ពស់កិត្យានុភាព អត្តសញ្ញាណជាតិ និងការរឹតចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៅលើឆាកអន្តរជាតិ ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្រនៃការអភិវឌ្ឍ «មូលធនមនុស្ស» និងការទូតវប្បធម៌៕

Khcct banner

អត្ថបទទាក់ទង