Khmer suport khmer cc time

សិស្សសាលា អេយូភីភី ឡៃហ្គឺ ថ្នាក់ទី៨ និងទី១០ ធ្វើបទបង្ហាញពីគម្រោង និងគំនិតអាជីវកម្មរបស់ខ្លួន ដូចអ្នកជំនាញអាជីព

យុវជន
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី បានរៀបចំកម្មវិធី SHARATION សម្រាប់ត្រីមាសទី១ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ដ៏អស្ចារ្យ ដែលអនុញ្ញាតឲ្យសិស្សានុសិស្សថ្នាក់ទី៨ និងទី១០ ធ្វើបទបង្ហាញពីគម្រោង គំនិត និងលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគាត់ ប្រកបដោយទំនុកចិត្ត និងជំនាញវិជ្ជាជីវៈខ្ពស់។

កម្មវិធី SHARATION នេះមានការចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្រុមគ្រួសារមាតាបិតា អ្នកអាណាព្យាបាល និងសមាជិកសហគមន៍គ្រប់រូប ដើម្បីធ្វើជាសាក្ខីកម្មនៃគម្រោង និងផលិតផលដ៏លេចធ្លោរប្រកបដោយភាពច្នៃប្រឌិត ដែលមានការរៀបចំចងក្រងជាគម្រោង និងការអនុវត្ត ក្នុងរយៈពេលត្រឹមតែ៩សប្តាហ៍ប៉ុណ្ណោះ។

ក្នុងកម្មវិធីដ៏អស្ចារ្យនេះ សិស្សានុសិស្សដែលមានវ័យត្រឹមតែ ១១ ដល់១៦ឆ្នាំ បានដាក់បង្ហាញលទ្ធផលនៃគម្រោង របស់ពួកគាត់ ប្រកបដោយភាពប៉ិនប្រសព្វ សមត្ថភាពក្នុងការដោះស្រាយបញ្ហា ការសហការ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូល រួមដោះស្រាយបញ្ហាផ្សេងៗ ដែលបានកំពុងកើតមានក្នុងពិភពលោក រួមមាន ការពឹងផ្អែកទាំងស្រុងលើការប្រើប្រាស់ផ្លាស្ទិក និងការកាប់បំផ្លាញព្រៃឈើ។

កម្មវិធី SHARATION មិនត្រឹមតែជាកម្មវិធីដែលដឹកនាំដោយសិស្សានុសិស្សដោយផ្ទាល់ទេ តែវាបានផ្តល់ឱកាសដល់សិស្សានុសិស្សនៅសាលា អេយូភីភី ឡៃហ្គឺ ក្នុងការបង្ហាញនូវភាពជាអ្នកដឹកនាំក្នុងការអប់រំ និងការបង្ហាញនូវគំនិតរបស់ ពួកគាត់នៅក្រៅថ្នាក់រៀនផងដែរ។ សិស្សថ្នាក់ទី១០ ដែលបានបង្កើតផ្លាស្ទិកជីវសាស្រ្ត ក្នុងសាលពិសោធន៍ផ្ទាល់របស់សាលា បានចុះកម្មសិក្សាដោយផ្ទាល់នៅខេត្តសៀមរាប និងបានធ្វើការងារជាមួយអាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលបានកំពុងប្រើប្រាស់សសៃ Fiber ធម្មជាតិ ដូចជាសសៃឈូក និងសូត្រ ដើម្បីផលិតជាសម្ភារកែរច្នៃប្រើប្រាស់ឡើងវិញ។ ការរួមបញ្ចូលគ្នារវាងការស្រាវជ្រាវ និងការពិសោធន៍ក្នុងមន្ទីរពិសោធន៍ ព្រមទាំងការសម្ភាសន៍ផ្ទាល់ជាមួយអ្នកជំនាញក្នុងវិស័យនេះ បានធ្វើឱ្យពួកគាត់យល់កាន់តែស៊ីជម្រៅអំពីផលប៉ះពាល់ដែលការពិសោធន៍ប្រកបដោយ ចីរភាពអាចមានចំពោះជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងបរិស្ថានទាំងមូល។

កម្មវិធីនេះក៏បានផ្តល់ឱកាសដ៏មានតម្លៃដល់សិស្សានុសិស្ស ក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងនៃការបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ទស្សនិកជនពិតប្រាកដ។ បទពិសោធន៍នេះបានជួយពង្រឹងទំនុកចិត្ត ជំនាញទំនាក់ទំនង និងសមត្ថភាពក្នុងការប្រែក្លាយគំនិតទៅជាសកម្មភាពជាក់ស្តែង។សម្រាប់សិស្សថ្នាក់ទី៨ របស់សាលា អេយូភីភី ឡៃហ្គឺ ជាច្រើន នេះជាលើកដំបូងដែលពួកគាត់មានឱកាសបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ទស្សនិកជនពិតប្រាកដ និងឆ្លើយតបចំពោះសំណួរដែលកើតឡើងដោយមិនបានត្រៀមទុកជាមុន។ បទពិសោធន៍នេះបានផ្តល់ឱ្យពួកគាត់នូវឱកាសក្នុង ការគិតឆ្លើយតបភ្លាមៗ ការពារគំនិតរបស់ខ្លួន និងទទួលខុសត្រូវចំពោះការងារដែលពួកគេបានបង្កើតឡើង។ លើសពីនេះ ក្រុមសិស្សថ្នាក់ទី៨មួយក្រុមបានចំណាយពេលរយៈពេល ៩ សប្តាហ៍ ដើម្បីឆ្លងកាត់ដំណើរការ Lean Start-up ដែលរួមមានការបង្កើតគំនិត ការសាកល្បងយ៉ាងឆាប់រហ័ស រៀនពីបរាជ័យ និងការបង្កើតគំរូផលិតផល ដើម្បីសាកល្បងនាំយកទៅកាន់ទីផ្សារ។ សម្រាប់សហគ្រិនវ័យក្មេងទាំងនេះ កម្មវិធី SHARATION គឺជាឱកាសដ៏ពិសេសមួយក្នុងការទទួលបានមតិយោបល់ពីអតិថិជនសក្តានុពល និងសាកល្បងលក់ផលិតផលរបស់ពួកគេជាក់ស្តែង។

ជាមួយគ្នានេះ សិស្សថ្នាក់ទី១០ ដែលកាន់គម្រោងឈ្មោះ សហការ ក៏បានប្រើប្រាស់កម្មវិធី SHARATION ជាវេទិកាមួយ ដើម្បីអញ្ជើញភ្ញៀវចូលរួម "កិច្ចប្រជុំកំពូលស្តីសុវត្ថិភាពឌីជីថល" ដែលនឹងរៀបចំឡើងនៅក្នុងបរិវេណសាលា អេយូភីភី ឡៃហ្គឺ នៅថ្ងៃទី៣១ ខែតុលា។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយសិស្សថ្នាក់ទី៩ ហើយបច្ចុប្បន្ន គម្រោងដដែលនេះបានកំពុងបន្តអនុវត្តគម្រោងនេះនៅថ្នាក់ទី១០។ "កិច្ចប្រជុំកំពូលស្តីសុវត្ថិភាពឌីជីថល" នឹងជាកម្មវិធីពេញមួយថ្ងៃ ដែលបែងចែកជាពីរផ្នែក គឺពាក់កណ្តាលថ្ងៃជាភាសាខ្មែរ និងពាក់កណ្តាលថ្ងៃទៀតជាភាសាអង់គ្លេស។ កម្មវិធីនឹងរួមមាន សិក្ខាសាលា វេទិកាពិភាក្សា និងការពិភាក្សាបើកចំហជាមួយយុវជន ស្តីពីសុវត្ថិភាព និងការការពារខ្លួននៅលើអ៊ីនធឺណិត។

កម្មវិធី SHARATION នេះមិនមែនគ្រាន់តែជាវេទិកាសម្រាប់បង្ហាញ និងអបអរសាទរស្នាដៃរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាការអបអរសាទរដល់សិស្សានុសិស្ស និងយុវជន ដែលកំពុងស្វែងយល់ថា សកម្មភាពរបស់ពួកគាត់មានអត្ថន័យស្នាដៃ របស់ពួកគាត់អាចជំរុញឱ្យមានការផ្លាស់ប្តូរ ហើយពួកគាត់មានសមត្ថភាពក្នុងការបង្កើតផលប៉ះពាល់ជាក់ស្តែង និងមាន ន័យសម្រាប់កម្ពុជា និងលើសពីនេះ។ ឧទាហរណ៍ជាក់ស្តែងមួយ គឺក្រុមសិស្សថ្នាក់ទី៨មួយក្រុម ដែលបានរៀនសូត្រតាមរយៈការចូលរួមអនុវត្តដោយផ្ទាល់ ដោយក្នុងរយៈពេល ៩ សប្តាហ៍ ពួកគាត់បានចុះដៃអនុវត្តការងារជាក់ស្តែង និងដាំដើមឈើជិត ៣,០០០ ដើម នៅក្នុងខេត្តចំនួន ៣។ បទពិសោធន៍នេះបានបង្ហាញថា ការរៀនសូត្រដែលមានន័យ មិនមែនមានត្រឹមតែចំណេះដឹងដែលទទួលបានពីសៀវភៅ ឬក្នុងថ្នាក់រៀននោះទេ ប៉ុន្តែថែមទាំងជាការចុះអនុវត្ត និងចូលរួមដោះស្រាយបញ្ហានៅក្នុងសហគមន៍ជាក់ស្តែងផងដែរ។ នៅសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី ការរៀនសូត្រត្រូវបានពង្រីកលើសពីសកម្មភាពរៀនក្នុងថ្នាក់ ដោយផ្តល់ឱ្យសិស្សនូវឱកាសរៀនតាមរយៈបទពិសោធន៍ជាក់ ស្តែងនៅក្នុងបរិបទផ្សេងៗ ដូចជា ការស្រាវជ្រាវ និងពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ តាមរយៈគម្រោង ផ្លាស្ទិកជីវសាស្ត្រ ការចូលរួមក្នុងសង្គម តាមរយៈគម្រោងដាំដើមឈើ ការបង្កើតនិងថែទាំសួនច្បារលើដំបូលអគារ និងការធ្វើការជាមួយស្ថាប័នរដ្ឋ តាមរយៈគម្រោងនៃការអភិរក្សសំណង់អគារប្រវត្តិសាស្រ្តនៅខេត្តបាត់ដំបង។ តាមរយៈការរៀនសូត្របែបនេះ សិស្សត្រូវបានលើកទឹកចិត្តឱ្យមើលពិភពលោកទាំងមូលជាថ្នាក់រៀនមួយ ជាកន្លែងដែលបញ្ហាពិតប្រាកដក្លាយជាឱកាស សម្រាប់ការរៀន ការច្នៃប្រឌិត និងការចូលរួម ហើយសំខាន់ជាងនេះទៅទៀត ពួកគាត់ត្រូវបានផ្តល់ឱកាសឱ្យយកចំណេះដឹង និងគំនិតរបស់ខ្លួនទៅអនុវត្ត ដើម្បីបង្កើតការផ្លាស់ប្តូរដែលអាចមើលឃើញ និងបង្កើតផលប៉ះពាល់ជាក់ស្តែងនៅក្នុងសហគមន៍ និងសង្គម។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងមកកាន់សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី ដោយផ្ទាល់ ឬទាក់ទងតាមរយៈ៖

• អាស័យដ្ឋាន៖ ភូមិ២ ផ្លូវចំការចិន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ខាងក្រោយពេទ្យសាន់រ៉ាយ)

• ទូរសព្ទ និងតេឡេក្រាម៖ 011 422 288, 096 4222 883

• អ៊ីមែល៖ [email protected]

• ហ្វែសប៊ុក: AUPP Liger Leadership Academy

Khcct banner

អត្ថបទទាក់ទង