Khmer suport khmer cc time

លោក ហ៊ុន ម៉ានី៖ យុវជនខ្មែរគ្រប់ជំនាន់ ជាអ្នកបន្តរែកពន់ជោគវាសនាជាតិ ពីអ្នកជំនាន់មុន និងកសាងបន្ថែមសម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់បន្ទាប់

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា «យុវជនខ្មែរគ្រប់ជំនាន់ ជាអ្នកបន្តរែកពន់ជោគវាសនាជាតិ ពីអ្នកជំនាន់មុន សំដៅដល់ការការពាររាល់សមិទ្ធផលដែលសម្រេចបាន និងកសាងបន្ថែមសម្រាប់ជំនាន់បច្ចុប្បន្ន និងជំនាន់បន្ទាប់» ព្រោះសង្គមមួយដែលរីកចម្រើន គឺចាំបាច់ណាស់ត្រូវមានការចូលយ៉ាងសកម្មពីយុវជន ដែលជាទំពាំងស្នងឬស្សីពីមួយជំនាន់ទៅ មួយជំនាន់។

លោកបានសង្កត់ធ្ងន់ថា កត្តាចាំបាច់ដែលត្រូវធ្វើនោះគឺ ការអប់រំ និងការបណ្តុះបណ្តាលផ្នត់គំនិតយុវជនវ័យក្មេង ឱ្យចេះឱ្យតម្លៃ ទទួលស្គាល់ គោរព និងនិងមានកតញ្ញូតាធម៌ចំពោះការលះបង់របស់អ្នកជំនាន់មុន ព្រោះពួកគាត់គឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រ និងជាអ្នកដើរមុន ដែលយុវជនអាចរៀនសូត្រតាម ដើម្បីធ្វើឱ្យសង្គមរីកចម្រើនពីមួយជំនាន់ ទៅមួយជំនាន់។​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរូបនេះបន្តថា “បទពិសោធន៍ និងពុទ្ធិរបស់ថ្នាក់ដឹកនាំគឺជា «មេរៀន» ដែលគ្មានសាលា អាចបង្រៀនបានពេញលេញនោះទេ លុះត្រាតែយើងទទួលបានឱកាស ដើម្បីស្តាប់ និងរៀនសូត្រផ្ទាល់ពី «សាក្សីរស់» នៃប្រវត្តិសាស្ត្រ។ សុខទុក្ខរបស់ប្រទេសជាតិ អាចល្អទៅបាន គឺត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្មពីយុវជនជំនាន់ក្រោយ។

គួរបញ្ជាក់ថា ប្រសាសន៍នេះ បានលើកឡើងនៅក្នុង បាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន» របស់លោក ណាំ ទុំ នៅសាលប្រជុំ នៃវិមាន ៧ មករា៕

Khcct banner

អត្ថបទទាក់ទង