Khmer suport khmer cc time

រដ្ឋាភិបាលរុស្ស៊ី ផ្តល់«អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត» នៅសាកលវិទ្យាល័យចំនួន ២៤

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសរុស្សី កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យចំនួន ២៤នៅប្រទេសរុស្សី ហើយនិស្សិតអាចជ្រើសរើសមុខជំនាញសិក្សាដូចជា បច្ចេកវិទ្យា វិទ្យាសាស្ត្រ បញ្ញាសិប្បនិម្មិត វិស្វកម្ម ពាណិជ្ជកម្ម វិទ្យាសាស្ត្រយោបាយ ព្រមទាំងជំនាញជាច្រើនទៀតដែលទាក់ទងនឹង STEM និងវិទ្យាសាស្ត្រសង្គម។


យោងតាមគេហទំព័រផ្លូវការរបស់ open doors scholarship អាហារូបករណ៍នេះគឺបើកជូនសម្រាប់និស្សិតអន្តរជាតិជាង ២០០ប្រទេសដែលរួមមានកម្ពុជា។ ជាមួយគ្នានេះដើម្បីដាក់ពាក្យបេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញតាមរយៈ ឱ្យបានត្រឹមត្រូវ ដោយភ្ជាប់ជាមួយឯកសារដូចជា សញ្ញាបត្រមធ្យមសិក្សាទុតិភូមិសម្រាប់ថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃសមមូល សញ្ញាបត្របរិញ្ញាបត្រសម្រាប់ថ្នាក់អនុបណ្ឌិត សញ្ញាបត្រអនុបណ្ឌិតសម្រាប់ថ្នាក់បណ្ឌិត, Motivation Letter អំពីការប្តេជ្ញាចិត្ត និងចំណាប់អារម្មណ៍ចំពោះមុខជំនាញដែលជ្រើសរើស, ព្រមទាំងលិខិតពាក់ព័ន្ទមួយចំនួនទៀត ដែលទាក់ទងនឹងប្រវត្តិនៃការសិក្សារបស់ខ្លួន ។ ចំពោះ បេក្ខជនថ្នាក់បណ្ឌិត កម្មវិធីអាហារូបករណ៍ លើកទឹកចិត្តឱ្យភ្ជាប់ជាមួយនិក្ខេបបទដែលខ្លួនធ្លាប់សិក្សាស្រាវជ្រាវ។

គួរបញ្ជាក់ថា អាហារូបករណ៍នេះ នឹងផ្តល់ឱ្យនូវថ្លៃសិក្សា និងការចំណាយប្រចាំខែដោយផ្អែកលើសាកលវិទ្យាល័យដែលបេក្ខជននឹងសិក្សានៅប្រទេសរុស្សី ហើយចំពោះ ថ្លៃធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និងធានារ៉ាប់រង ជាបន្ទុករបស់បេក្ខជន។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង