សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រយៈពេលប្រាំឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យអប់រំ និងឧស្សាហកម្មឌីជីថលនៅកម្ពុជា។ ភាពជាដៃគូនេះផ្តោតលើការជំរុញនវានុវត្តន៍ ការអភិវឌ្ឍជំនាញ និងការបង្កើតឱកាសសិក្សា និងការងារសម្រាប់និស្សិតកម្ពុជា។
គំនិតផ្តួចផ្តើមសំខាន់មួយនៃភាពជាដៃគូនេះ គឺការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ Smart x AUPP Innovation Hub នៅក្នុង Emerging Technology Lab របស់ AUPP។ មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងសម្រាប់ជំរុញកិច្ចសហការ តាមរយៈការរៀបចំនូវការប្រកួតប្រជែងបង្កើតដំណោះស្រាយបច្ចេកវិទ្យា (Hackathons) កម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍគម្រោងឌីជីថល ការស្រាវជ្រាវលើវិស័យទូរគមនាគមន៍ និងសិក្ខាសាលាដែលគាំទ្រដោយវិស័យឧស្សាហកម្ម។
ភាពជាដៃគូនេះក៏រួមបញ្ចូលការប្តេជ្ញាចិត្តរបស់ Smart ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិត AUPP ចំនួនរហូតដល់ ៥ រូប រៀងរាល់ឆ្នាំ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រីកឱកាសទទួលបានការអប់រំឧត្តមសិក្សាប្រកបដោយគុណភាព និងគាំទ្រដល់និស្សិតដែលមានសមត្ថភាពក្នុងការបន្តការសិក្សាឱ្យសម្រេចតាមគោលដៅរបស់ខ្លួន ព្រមទាំងចូលរួមបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
ដើម្បីជួយត្រៀមនិស្សិតសម្រាប់អាជីពការងារ Smart នឹងផ្តល់ឱកាសកម្មសិក្សាផ្សេងៗ និងរៀបចំកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំរយៈពេលមួយឆ្នាំសម្រាប់និស្សិតឆ្នាំទី៤ របស់ AUPP ដែលត្រូវបានជ្រើសរើស។ និស្សិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក៏អាចមានឱកាសចូលរួមកម្មវិធីសិក្សាស្វែងយល់ក្នុងតំបន់នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Axiata Group Berhad ក្នុងប្រទេសម៉ាឡេស៊ី។
AUPP និង Smart នឹងស្វែងរកឱកាសបញ្ចូលចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញក្នុងវិស័យឧស្សាហកម្មទៅក្នុងការសិក្សាតាមរយៈការធ្វើបទបង្ហាញ ការផ្តល់ការណែនាំ និងប្រឹក្សាយោបល់ដល់និស្សិត ការផ្តល់យោបល់លើកម្មវិធីសិក្សា ព្រមទាំងការរៀបចំការប្រកួតប្រជែង និងគំនិតផ្តួចផ្តើមផ្នែកនវានុវត្តន៍។ លើសពីនេះ កិច្ចព្រមព្រៀងនេះក៏ផ្តល់អត្ថប្រយោជន៍លើថ្លៃសិក្សាដល់បុគ្គលិក Smart ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់នៅ AUPP ផងដែរ។
តាមរយៈកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំនេះ AUPP និង Smart Axiata មានគោលបំណងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហការយូរអង្វែងរវាងវិស័យអប់រំ នវានុវត្តន៍ និងឧស្សាហកម្ម ដើម្បីជួយអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ និងរួមចំណែកដល់ការពង្រឹងសមត្ថភាពឌីជីថល ព្រមទាំងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
អំពី AUPP
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។
វគ្គសិក្សាថ្មី ២០២៦ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication
ស្វែងយល់បន្ថែម៖