
ចិន៖ រដ្ឋបាលទីក្រុងសិនជិននៅថ្ងៃទី២០នេះ បានប្រកាសកម្មវិធី “អាំងប៉ាវឌីជីថលRMBស្នាក់នៅសិនជិនអំឡុងចូលឆ្នាំចិន” ដែលមានទឹកប្រាក់សរុបចំនួន ២០ លានយ័ន។
នេះគឺជាការធ្វើតេស្តនៃការអនុវត្តន៍កម្មវិធីសាកល្បងរូបិយបណ្ណឌីជីថលរបស់ប្រទេសចិនផងដែរ ក៏ជាការធ្វើតេស្តអាំងប៉ាវឌីជីថលRMBជុំទី៣របស់រដ្ឋបាលទីក្រុងសិនជិន។
ក្នុងកម្មវិធីនេះនឹងមានការចែកអាំងប៉ាងចំនួន១០ម៉ឺន ដែលក្នុងមួយអាំងប៉ាវមានទឹកប្រាក់ ២០០យ័ន ដូចនេះសរុបអាំងប៉ាវទាំងអស់មានទឹកប្រាក់សរុប២០លានយ័ន។
ព្រឹត្តិការណ៍នេះគឺសម្រាប់តែពាណិជ្ជករតំបន់ឡុងហួរ ទីក្រុងសិនជិន ហើយក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនស្នាក់នៅក្នុងក្រុងសិនចិន និងបានទិញធានារ៉ាប់រងសង្គមប៉ុណ្ណោះ មិនមិនមែនបើកទូលាយសម្រាប់ប្រជាជនទូទៅនោះទេ៕