Khmer suport khmer cc time

តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ ទីក្រុងឡាអេ កំណត់«វិធានការកសាងទំនុកចិត្ត»ដើម្បីឱ្យកម្ពុជា-ថៃអនុវត្ត ក្រោយមើលឃើញការអនុវត្តកិច្ចព្រមព្រៀងមិនទាន់ត្រូវបានល្អ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រុងឡាអេ៖ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ ​(Permanent Court of Arbitration) បានសម្រេច​កំណត់នូវ «វិធានការកសាងទំនុកចិត្ត» សម្រាប់ប្រទេសកម្ពុជា-ថៃយកទៅអនុវត្ត និងមានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀង។ការកំណតវិធាននេះ ធ្វើឡើងក្រោយពីគណៈកម្មការផ្សះផ្សា ពិនិត្យឃើញថា វិធានការដែលកម្ពុជា-ថៃ ធ្លាប់បានព្រមព្រៀងពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។

វិធានការទាំងនេះរួមមាន៖ ការទប់ស្កាត់ព័ត៌មានមិនពិត ឬព័ត៌មានបំភ្លៃនៅលើបណ្តាញសង្គម ឬតាមរយៈបណ្តាញផ្លូវការនានា, ការបង្កើតខ្សែទូរស័ព្ទទំនាក់ទំនងផ្ទាល់រវាងមេបញ្ជាការកងទ័ពជើងទឹក កម្ពុជា-ថៃ និងលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត។

តាមរយៈសេចក្តីប្រកាស គណៈកម្មការផ្សះផ្សាក្រោម UNCLOS បានជំរុញលើកទឹកចិត្តជាថ្មីឱ្យកម្ពុជា-ថៃចូលរួមសហការ ដោយបើកចំហដោយផ្អែកលើអនុសាសន៍ខាងលើរបស់គណៈកម្មការផ្សះផ្សា ដែលអាចជួយកសាងការជឿទុកចិត្ត និងការជឿជាក់រវាងគ្នាទៅវិញទៅមក រួមទាំងអ្វីដែលបានកំណត់ខាងលើ។

ក្នុងសេចក្តីប្រកាសនោះ គណៈកម្មការផ្សះផ្សា ផ្តល់សិទ្ធិឱ្យកម្ពុជា-ថៃ មានសិទ្ធិធ្វើសេចក្តីថ្លែងការណ៍តវ៉ា ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់ ដើម្បីលើកកម្ពស់បរិយាកាសអំណោយផលដល់ការចរចា ហើយកម្ពុជា និងថៃត្រូវប្តេជ្ញាអនុវត្តដោយការអត់ធ្មត់ ក្នុងការទំនាក់ទំនងសាធារណៈ ជាពិសេសការធ្វើសេចក្តីថ្លែងការណ៍នានា ដែលអាចរួមចំណែកដល់ភាពអរម្មណ៍អវិជ្ជមានដល់មហាជន ឬបង្កើនភាពតានតឹងដល់ការចរចា៕


Khcct banner

អត្ថបទទាក់ទង