Swift cc time

ស្រ្តីជនជាតិថៃ ៩នាក់ ដែលរកស៊ីរបរជួញដូរផ្លូវភេទនៅហុងកុង ត្រូវបានចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ស្ត្រីជនជាតិថៃចំនួន ៩ នាក់ ពាន់ព័ន្ធការរកស៊ីជួញដូរផ្លូវភេទត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី១០ ខែតុលាក្នុងប្រតិបត្តិការរបស់ប៉ូលីងហុងកុង និងប៉ូលីសថៃ ដោយឃាត់ខ្លួនមនុស្សសរុប ១៦ នាក់ ក្នុងនោះមានស្ត្រីជនជាតិថៃចំនួន ៩ នាក់ ព្រមទាំងរឹបអូសសាច់ប្រាក់ស្រស់ប្រមាណ ១៣ លានដុល្លារហុងកុង រថយន្ត ២ គ្រឿង និងបង្កកគណនីធនាគារប្រមាណ ៥.១៧ លានដុល្លារហុងកុង។

យោងតាមការបញ្ជាក់របស់លោក Song-ek Patcharawit អ្នកនាំពាក្យរងនគរបាលជាតិថៃ បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបានបែងចែកតួនាទីគ្នាយ៉ាងច្បាស់លាស់ ក្នុងការរើសស្ត្រីថៃ ណាត់ជួបអតិថិជនតាមកម្មវិធី Telegram និងផ្តល់សេវាផ្លូវភេទ នៅតាមសណ្ឋាគារក្នុងតំបន់ Tsim Sha Tsui ។

ក្នុងប្រតិបត្តិការនេះ ប៉ូលិសហុងកុងបានរឹបអូសសាច់ប្រាក់ស្រស់ប្រមាណ ១៣ លានដុល្លារហុងកុង, រថយន្ត ២ គ្រឿង, បង្កកគណនីធនាគារដែលមានប្រាក់ប្រមាណ ៥.១៧ លានដុល្លារហុងកុង ព្រមទាំងភស្តុតាងកំណត់ត្រាហិរញ្ញវត្ថុជាច្រើនទៀត។

បច្ចុប្បន្ន ភាគីសមត្ថកិច្ចថៃ និងហុងកុង កំពុងបន្តផ្លាស់ប្តូរព័ត៌មានសម្ងាត់ ដោយផ្តោតលើលំហូរហិរញ្ញវត្ថុដែលភ្ជាប់មកកាន់ប្រទេសថៃ ដើម្បីតាមចាប់ខ្លួនបក្ខពួកដែលពាក់ព័ន្ធយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ អាជ្ញាធរថៃ ក៏បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់ពលរដ្ឋ ដែលស្វែងរកការងារធ្វើនៅបរទេស ឱ្យប្រុងប្រយ័ត្ន និងជៀសវាងការចាញ់បោកការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលសន្យាផ្តល់ប្រាក់ខែខ្ពស់ ឬការលួចចូលធ្វើការតាមរយៈទិដ្ឋាការទេសចរណ៍ខុសច្បាប់៕

Khcct banner

អត្ថបទទាក់ទង