Swift cc time

ទីម័រ ប្រកាសបិទសាលារៀន ៣ ថ្ងៃ ដោយសារ«ផ្សែងពុលពីភ្លើងឆេះព្រៃ» ហោះឆ្លងដែនពីឥណ្ឌូណេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឌីលី៖ រដ្ឋាភិបាលទីម័រឡេស្ដេ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសបិទសាលារៀននៅទូទាំងប្រទេសរយៈពេល ៣ ថ្ងៃ បន្ទាប់ពីផ្សែងអ័ព្ទពុលយ៉ាងក្រាស់ក្រែល កើតចេញពីអគ្គិភ័យឆេះព្រៃដ៏សន្ធោសនន្ធៅ ក្នុងប្រទេសឥណ្ឌូណេស៊ី បានហោះផាត់គ្របដណ្តប់លើដែនអាកាសរបស់ខ្លួន។ នៅរដ្ឋធានីឌីលី (Dili) មេឃត្រូវបានគ្របដណ្តប់ដោយពណ៌លឿងទុំ ធ្វើឱ្យពលរដ្ឋភាគច្រើនបានពាក់ម៉ាស់ការពារតាមការណែនាំរបស់អាជ្ញាធរ។ បន្ថែមពីនេះ អាណាព្យាបាល និងសិស្សានុសិស្សបានសម្តែងការគាំទ្រចំពោះវិធានការបិទសាលារៀននេះ ដើម្បីការពារសុខភាពកុមារពីគ្រោះថ្នាក់នៃការបំពុលបរិយាកាស។នេះបើតាមការចេញផ្សាយរបស់កាសែតCNA។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី តែងតែជួបប្រទះវិបត្តិឆេះព្រៃជារៀងរាល់ឆ្នាំក្នុងរដូវប្រាំង ប៉ុន្តែអគ្គិភ័យក្នុងឆ្នាំនេះមានភាពធ្ងន់ធ្ងរខ្លាំងជាងរាល់ដង ដោយសារឥទ្ធិពលនៃបាតុភូត El Niño ដែលបង្កឱ្យមានគ្រោះរាំងស្ងួតអូសបន្លាយ។ តាមការបញ្ជាក់ពីអាជ្ញាធរ អគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទៃដីព្រៃឈើ និងចម្ការរាប់សែនហិកតានៅកោះស៊ូម៉ាត្រា (Sumatra), កោះប័រណេអូ (Borneo) និងកោះប៉ាពួ (Papua) ដែលធ្វើឱ្យកម្រិតបំពុលបរិយាកាសកើនឡើងខ្លាំង មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប៉ះពាល់ដល់ប្រទេសជិតខាងរួមមាន ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន និងទីម័រឡេស្ដេ៕

Khcct banner

អត្ថបទទាក់ទង