Swift cc time

នគរបាលជាតិ ៧៧នាក់ត្រូវបានចាប់ និងឃុំខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប Online Scams នាពេលកន្លងទៅ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក រ៉េន រតនៈ។

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក រ៉េន រតនៈ បានចេញនូវអត្ថបទលើបណ្តាញសង្គមពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងប្រតិបត្តិការបង្ក្រាប Online Scams នៅកម្ពុជាកន្លងទៅ។ក្នុងអត្ថបទនោះ លោកបានបង្ហាញពីលទ្ធផលដែលអាជ្ញាធរកម្ពុជាបង្ក្រាបបាន ដោយបានចាប់មេខ្លោងធំៗជាជនបរទេស ខ្លះជាប់ពន្ធនាគារនៅស្រុកខ្មែរ ខ្លះបញ្ជូនទៅជាប់ឃុំនៅប្រទេសកំណើត ទីតាំងធំៗត្រូវបានបិទទ្វារ ហើយជនបរទេសពាក់ព័ន្ធ ក៏ត្រូវបានបណ្ដេញចេញ និងស្ម័គ្រចិត្តចេញ ប្រមាណជាង ៤សែននាក់។ បន្ថែមពីនេះ មន្រ្តីស៊ីវិលក្ដី មន្រ្តីកងកម្លាំងក្ដី ត្រូវបានឃាត់ខ្លួន ជាប់ពន្ធនាគារ និងបណ្តេញចេញពីក្របខ័ណ្ឌ ក្នុងនោះនគរបាលជាតិមាន ៧៧នាក់។

តាមរយៈលទ្ធផលនៃប្រតិបត្តិការបង្ក្រាប Online Scams នេះ បានជា សន្និសីទអន្តរជាតិនៅភ្នំពេញ ដែលមានការចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងតំណាងស្ថាប័នអន្តរជាតិ ដូចជា FBI និងអាំងទែប៉ូលជាដើម សុទ្ធតែបានឡើងថ្លែង ឡើយបញ្ចេញទស្សនៈ និងជាពិសេសបានចុះហត្ថលេខាគាំទ្រសេចក្ដីប្រកាសភ្នំពេញ កាលពីខែកញ្ញា ដែលបញ្ជាក់ច្បាស់ពីការទទួលស្គាល់ការខិតខំ និងលទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មបោសសម្អាតស្កេម។នេះជាការបន្ថែមរបស់លោក រ៉េន រតនៈ។

លោក រ៉េន រតនៈ បានផ្តល់ជូននូវទស្សនៈចំនួន៣ចំណុច ជូនប្រជាពលរដ្ឋកម្ពុជា  បើមិនទទួលស្គាល់ពីការខិតខំរបស់រាជរដ្ឋាភិបាល លើការងារបង្ក្រាបស្កេម លោកយល់ថា នេះជាទស្សនៈបុគ្គល អាចដោយសារការខឹងស្អប់ ឬដោយសារគោលជំហរបម្រើរបៀបវារៈផ្ទាល់ខ្លួន។ តែគួរចេះអាណិតជាតិ បើស្អប់ពួកបំផ្លាញជាតិ។

ចំពោះការចុះផ្សាយរបស់ Al Jazeera លោកថា បើមិនព្រមទទួលស្គាល់ថាទីនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាបបែកសំបុកតាំងពីមុនការផ្សាយជាច្រើនខែមកហើយទេ លោកយល់ថា នេះជាទស្សនៈបុគ្គល អាចដោយសារការខឹងស្អប់ ឬដោយសារគោលជំហរបម្រើរបៀបវារៈផ្ទាល់ខ្លួន។ តែគួរចេះអាណិតជាតិ បើស្អប់ពួកបំផ្លាញជាតិ!

លោក រ៉េន រតនៈ មានការជឿជាក់ថា ក្នុងនាមជាអ្នកដឹកនាំបន្តវេនរបស់ជាតិ សម្ដេច ហ៊ុន ម៉ាណែត នឹងមិនបណ្ដែតបណ្ដោយឱ្យបទល្មើសមួយនេះ ក្លាយជារបៀបវារៈដុសស្នឹមកាន់ស្លែលើដែនដីកម្ពុជានោះឡើយ! ហើយផ្អែកលើលទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងពេលដ៏ខ្លីខាងមុខ ដោយលោកជឿជាក់ថា កម្ពុជានឹងកាន់តែរឹងមាំ រីកចម្រើន រុងរឿង ជាងមុនពេលឆ្លងកាត់អន្តរកាលស្កេម និងការឈ្លានពានពីបច្ចាមិត្តជាក់ ជាពុំខាន៕

Khcct banner

អត្ថបទទាក់ទង