Swift cc time

សម្តេច ហ៊ុន ម៉ាណែត គាំទ្រគំនិតបន្ថែម«រចនាបថខ្មែរ»រូបសំណាក បាតដៃសុភមង្គល នៅកំពត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៤ តុលានេះ បានប្រកាសគាំទ្រការផ្តល់ជាគំនិតន្ថែម«រចនាបថខ្មែរ»លើរូបសំណាក "បាតដៃសុភមង្គល"នៅខេត្តកំពត ដែលជាគំនិតផ្តួចផ្តើម និងកសាងរបស់ លោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត។

យោងតាមបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន ម៉ាណែត បានបង្ហាញរូបភាពគំនិតរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «វប្បធម៌ ក្មេរ»ដែលបានបង្ហោះ រូបសំណាក បាតដៃសុភមង្គល នៅកំពត អមជាមួយការផ្តល់ជាគំនិតថា «បើបន្ថែមរចនាបទខ្មែរ កាន់តែស្អាត និងបង្ហាញអត្តសញ្ញាខ្មែរទៀត»។

សម្តេច ហ៊ុន ម៉ាណែត បាន គាំទ្រចំពោះការចូលរួមផ្តល់គំនិតដ៏ល្អនេះ ហើយសង្ឃឹមថា លោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើមនិងកសាងរូបសំណាក "បាតដៃសុភមង្គល" ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ៕

Khcct banner

អត្ថបទទាក់ទង