Swift cc time

ពលរដ្ឋចាប់ផ្តើមវិលចូលភ្នំពេញវិញ ខណៈចរាចរណ៍នៅរាជធានីមិនមានការកកស្ទះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រោយបញ្ចប់ការឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីបុណ្យប្រពៃណីជាតិ បានចាប់ផ្តើមវិលត្រឡប់ចូលរាជធានីភ្នំពេញវិញជាបន្តបន្ទាប់ ដើម្បីត្រៀមបន្តការងារ និងមុខរបររបស់ខ្លួន។

ជាក់ស្តែង នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន កម្មករ និងកម្មការិនី បានធ្វើដំណើរចូលរាជធានីភ្នំពេញតាមច្រកនានា។ ទោះបីមានការធ្វើដំណើរវិលត្រឡប់ក្រោយពិធីបុណ្យក៏ដោយ ក៏ស្ថានភាពចរាចរណ៍នៅតាមដងមហាវិថី និងច្រកចូលរាជធានីភ្នំពេញ មិនមានការកកស្ទះគួរឱ្យកត់សម្គាល់នោះទេ។

រូបភាព៖ ទិដ្ឋភាពចរាចរណ៍លើស្ពានជ្រោយចង្វា នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។


Khcct banner

អត្ថបទទាក់ទង