កណ្តាល៖ ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្តវិហារសួរ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១១តុលា បានសហការរៀបចំពិធីប្រណាំងក្របី និងសេះ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីរបស់អ្នកស្រុក។
ពិធីនេះមានការចូលរួមពីប្រជាពលរដ្ឋដែលចិញ្ចឹមក្របី និងសេះ ដោយម្ចាស់ក្របីបានតុបតែងសត្វក្របីរបស់ខ្លួនតាមប្រពៃណីក្នុងតំបន់ មុនចូលរួមការប្រណាំង។ ការរៀបចំពិធីនេះបានរួមចំណែកលើកស្ទួយសកម្មភាពវប្បធម៌ប្រពៃណី និងបង្កើនភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋក្នុងសហគមន៍។