ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បានកើតឡើងសរុបចំនួន៣៤ករណី បណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់ និង១០១នាក់រងរបួស។ ចំនួននេះបានកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១៤ករណី បណ្តាលឱ្យមនុស្ស១២នាក់ស្លាប់ និង២៣នាក់រងរបួស។ នៅថ្ងៃទី១១ ខែតុលា មានគ្រោះថ្នាក់ចំនួន១០ករណី បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និង៥១នាក់រងរបួស។ ចំណែកថ្ងៃទី១២ ខែតុលា មានគ្រោះថ្នាក់ចំនួន១០ករណី បណ្តាលឱ្យមនុស្ស៨នាក់ស្លាប់ និង២៧នាក់រងរបួស៕