Swift cc time

បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ពលរដ្ឋជាង ៧ម៉ឺន ៣ពាន់នាក់ ធ្វើដំណើរតាមឡាន​ក្រុង​សាធារណៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ៩ ដល់ទី១១ តុលា ប្រជាពលរដ្ឋចំនួនជាង ៧ម៉ឺន ៣ពាន់នាក់ បានជ្រើសរើសធ្វើដំណើរតាមឡាន​ក្រុង​សាធារណៈដែលរៀបចំដោយសាលារាជធានីភ្នំពេញ។ការរៀបចំឱ្យមានរថយន្តក្រុងដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃរបស់រដ្ឋ បានចូលរួមកាត់បន្ថយចំណាយរបស់ពលរដ្ឋយ៉ាងហោចណាស់ ១២ម៉ឺនរៀលក្នុងម្នាក់ ដែលទាំងការធ្វើដំណើរទៅ និងមក។

យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ៩ ដល់ទី១១ តុលា ប្រជាពលរដ្ឋចំនួន ៧៣,៣៩៤ នាក់ បានជ្រើសរើសធ្វើដំណើរតាមឡាន​ក្រុង​សាធារណៈ ទៅកាន់ស្រុកកំណើតតាមគោលដៅខេត្តនីមួយៗ​។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងរយៈពេល៥ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ។ សេវាឡានក្រុងទាំងនេះ នឹងចាប់ផ្តើមដំណើរការ ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា នៅតាមគោលដៅខេត្តនីមួយៗ​។

ពលរដ្ឋដែលធ្វើដំណើរដោយរថយន្តក្រុងរបស់រដ្ឋ បន្តមានកំណើនច្រើននាប៉ុន្មានឆ្នាំចុង ដោយសារពលរដ្ឋមានទំនុកចិត្ត និងសុវត្ថិភាព ជាពិសេសបានកាត់បន្ថយថ្លៃចំណាយលើការធ្វើដំណើរនាឱកាសពិធីបុណ្យទាន។តាមអាជ្ញាធរការរៀបចំឱ្យមានរថយន្តក្រុងដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃរបស់រដ្ឋ បានចូលរួមកាត់បន្ថយចំណាយរបស់ពលរដ្ឋយ៉ាងហោចណាស់ ១២មុឺនរៀលក្នុងម្នាក់ ដែលទាំងការធ្វើដំណើរទៅនិងមក៕

Khcct banner

អត្ថបទទាក់ទង