ប៉េកាំង៖ ស្ពានថ្មីឆ្លងកាត់ទន្លេ Yalu ដែលមានផ្លូវ ៤ គន្លង និងប្រវែង ៣,០២៦ ម៉ែត្រ ភ្ជាប់ទីក្រុង Dandong នៃប្រទេសចិន ទៅកាន់ប្រទេសកូរ៉េខាងជើង នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ (ទី ១៥ ខែតុលា) ខាងមុខនេះ។ ស្ពាននេះត្រូវ បានសាងសង់រួចរាល់តាំងពីឆ្នាំ ២០១៤ ប៉ុន្តែត្រូវពន្យារពេលបើកដំណើរការអស់រាប់ទសវត្សរ៍ ដោយសារភាពតានតឹងផ្នែកការទូត ការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ និងការបិទព្រំដែនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ ស្ពានថ្មីនេះនឹងធ្វើជាជម្រើសជំនួសស្ពានមិត្តភាពចិន-កូរ៉េ (Sino-Korean Friendship Bridge) ចាស់ ដែលមានសមត្ថភាពដឹកជញ្ជូនមានកម្រិត។
យោងតាមការចេញផ្សាយរបស់ CNA ការបើកដំណើរការស្ពាននេះ ត្រូវបានគេរំពឹងថានឹងជួយរុញច្រានសេដ្ឋកិច្ចស៊ីវិលរបស់កូរ៉េខាងជើងឱ្យមានការរីកចម្រើនយ៉ាងខ្លាំង ដោយអនុញ្ញាតឱ្យយានយន្ត និងទំនិញរាប់រយគ្រឿងពីប្រទេសចិនហូរចូលជាប្រចាំថ្ងៃ។ ទោះបីជាកូរ៉េខាងជើងមិនទាន់បើកទទួលទិដ្ឋាការទេសចរណ៍សម្រាប់ពលរដ្ឋចិនឡើងវិញក៏ដោយ ក៏ចិននៅតែជាដៃគូពាណិជ្ជកម្ម និងជាខ្នងបង្អែកផ្នែកសេដ្ឋកិច្ច-នយោបាយដ៏ធំបំផុតរបស់កូរ៉េខាងជើង ដោយការនាំចេញរបស់ចិនទៅកូរ៉េខាងជើងបានកើនឡើងដល់ ២,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ការបើកស្ពានថ្មីនេះដែរក៏នឹងបង្ហាញពីវឌ្ឍនភាពបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគីរវាងប៉េកាំង និងព្យុងយ៉ាង បន្ទាប់ពីកូរ៉េខាងជើងទើបតែបានបើកស្ពានផ្លូវគោកដំបូងរបស់ខ្លួនជាមួយរុស្ស៊ីនាពេលថ្មីៗនេះ៕