Swift cc time

ក្រសួងការពារជាតិ បើកឱ្យបេក្ខជនដាក់ពាក្យបំពេញ«កាតព្វកិច្ចយោធា»តាមប្រព័ន្ធអនឡាញ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការពារជាតិ នាថ្ងៃទី១៣ តុលានេះ បានប្រកាសរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ ជាជម្រើសបន្ថែមសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ការបើកទទួលពាក្យ នឹងធ្វើឡើងរហូតដល់ថ្ងៃទី១៧ តុលា ២០២៦។

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិ បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ ដើម្បីជាជម្រើសបន្ថែម។ ទន្ទឹមនឹងនេះ បេក្ខជនអាចដាក់ពាក្យបានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ព្រឹក (៧:៣០ ដល់ ១១:៣០) និង រសៀល (១៤:០០ ដល់ ១៧:០០) នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅបងប្អូនផ្ទាល់ (មូលដ្ឋានកងរាជ អាវុធហត្ថ ក្រុង ស្រុក ខណ្ឌ)។

គួររំលឹកថា ការបំពេញកាតព្វកិច្ចយោធា ត្រូវបានកំណត់សម្រាប់បេក្ខជនដែលមានអាយុចាប់ពី១៨-២៥ ឆ្នាំ ដោយការធ្វើជំរឿនអនុវត្តចាប់ពីអាយុ ១៧ ឆ្នាំ។ បេក្ខជនត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ តាមការចាត់តាំង និងនិតិវិធីដែលបានកំណត់រួមទាំងការហ្វឹកហ្វឺន និងការបំពេញភារកិច្ច។ បន្ថែមពីនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៤០០.០០០ រៀល រួមជាមួយគោលរបប និងការគាំពារផ្សេងៗ តាមលក្ខខណ្ឌដែលបានកំណត់។ បេក្ខជនទាំងអស់ នឹងទទួលបានការគាំពារសិទ្ធិការងារ និងការសិក្សា ព្រមទាំងការថែទាំសុខភាព និងអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់៕

Khcct banner

អត្ថបទទាក់ទង