Swift cc time

កម្មវិធី OPEN ផ្តល់វគ្គសិក្សាភាសាអង់គ្លេសអនឡាញឥតគិតថ្លៃ ដើម្បីពង្រឹងអាជីពការងារ ធុរកិច្ច និងទេសចរណ៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ កម្មវិធី OPEN បើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសអនឡាញ Massive Open Online Courses (MOOCs) ដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់សមត្ថភាពភាសាអង់គ្លេសសម្រាប់អាជីពការងារ ធុរកិច្ច និងវិស័យទេសចរណ៍។ វគ្គសិក្សានេះបើកទូលាយសម្រាប់អ្នកសិក្សាទូទៅពីគ្រប់ទិសទីជុំវិញពិភពលោក ដោយមិនតម្រូវឱ្យឆ្លងកាត់ការដាក់ពាក្យប្រឡងជ្រើសរើស ឬកំណត់ចំនួនអ្នកចូលរួមនោះឡើយ។

កម្មវិធីនេះផ្តោតសំខាន់លើមុខវិជ្ជាស្នូលចំនួនបី រួមមាន ភាសាអង់គ្លេសសម្រាប់អ្នកជំនាញផ្នែកទេសចរណ៍ ភាសាអង់គ្លេសសម្រាប់ធុរកិច្ច និងសហគ្រិនភាព និងភាសាអង់គ្លេសសម្រាប់ការអភិវឌ្ឍអាជីព។ សិក្ខាកាមអាចជ្រើសរើសមធ្យោបាយសិក្សាតាមប្រព័ន្ធអនឡាញដោយខ្លួនឯង ឬសិក្សាជាមួយគ្រូបង្គោល ស្របតាមកាលវិភាគដែលអាចបត់បែនបាន ដោយវគ្គសិក្សានីមួយៗមានរយៈពេលចន្លោះពី ៥ ទៅ ១២ សប្តាហ៍។

ការបើកទទួលចុះឈ្មោះបានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ៥ ខែតុលា រហូតដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៦ ខណៈកាលបរិច្ឆេទនៃការសិក្សានឹងបន្តរហូតដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៦។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកដែលមានបំណងពង្រឹងជំនាញទំនាក់ទំនង និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈផ្ទាល់ខ្លួន ហើយសាធារណជនដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់បន្ថែមអំពីខ្លឹមសារមេរៀន និងចុះឈ្មោះចូលរៀនតាមរយៈគេហទំព័រផ្លូវការ openenglishcommunity.org បានចាប់ពីពេលនេះតទៅ៕

Khcct banner

អត្ថបទទាក់ទង