ភ្នំពេញ៖ និស្សិតជ័យលាភីអាហារូបករណ៍ ៩នាក់ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានចូលជួបសម្តែងការគួរសមជាមួយលោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានអនុសាសន៍ និងដំបូន្មាន មុននឹងទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន សហភាពអឺរ៉ុប និងសាធារណរដ្ឋរ៉ូម៉ានី។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំលោក បានឱ្យដឹងថា ក្នុងជំនួបនេះ រដ្ឋលេខាធិការក្រសួងអប់រំ បានផ្តល់នូវអនុសាសន៍ល្អៗដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ ដើម្បីទទួលបានពុទ្ធិក្នុងការកសាងខ្លួន អភិវឌ្ឍសមត្ថភាពឱ្យក្លាយជាមូលធនមនុស្សដ៏មានសក្ដានុពលរបស់កម្ពុជានាពេលអនាគត។
គួរបញ្ជាក់ថា នាពេលខាងមុខនេះនឹងមាន និស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចំនួន ១៥ រូបចេញទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សហភាពអឺរ៉ុប សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋរ៉ូម៉ានី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នេះបើយាងតាមសហព័ន្ធនិស្សិតកម្ពុជានៅបរទេស៕