Swift cc time

សហភាពអ៊ឺរ៉ុប រៀបចំកម្មវិធីពិព័រណ៍សាកលវិទ្យាល័យអ៊ឺរ៉ុបជាង ៥០កន្លែង នៅសាលបុរីកោះពេជ្រ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
ប្រភព៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា នឹងរៀបចំពិព័រណ៍សាកលវិទ្យាល័យ និងការងារ ឆ្នាំ២០២៦។ ការពិព័រណ៍នេះ មានរួមបញ្ចូលការផ្តល់ព័ត៌មានអំពីសាកលវិទ្យាល័យជាង ៥០កន្លែងនៅអ៊ឺរ៉ុប ឱកាសអាហារូបករណ៍ និងឱកាសការងារពីស្ថាប័ន និងក្រុមហ៊ុនអ៊ឺរ៉ុបនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃពុធ ទី១៨ វិច្ឆិកា ២០២៦ ចាប់ពីម៉ោង ៣ ដល់ ៨ ល្ងាច នៅសាលបុរីកោះពេជ្រ។

ប្រភព៖ សហភាពអ៉ឺរ៉ុបប្រចាំកម្ពុជា

យោងតាមគេហទំព័រផ្លូវការរបស់សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ការពិព័រណ៍នេះនឹងបើកឱ្យសាធារណៈជនចូលរួមដោយសេរី និងអាចសាកសួរពីការដាក់ពាក្យ និងពត៌មានអំពីសាកលវិទ្យាល័យនីមួយៗពីអ្នកតំណាង និងអ្នកសិក្សានៅទីនោះផ្ទាល់តែម្តង។ បន្ថែមពីនេះ កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំនេះក៏នឹងមានការដើរបង្ហាញម៉ូដនិងការប្រគំតន្ត្រីផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន

គួរបញ្ជាក់ថា សាធារណៈជនដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរួមតាម តំណភ្ជាប់។

Khcct banner

អត្ថបទទាក់ទង